ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ចាប់ច្របាច់ថើបប៊ិសបានសម្រេច ពេលគេទាន់ប្ដឹងសមត្ថកិច្ចឲ្យដាក់ខ្នោះដៃ នៅពោធិ៍សាត់

ចាប់ច្របាច់ថើបប៊ិសបានសម្រេច ពេលគេទាន់ប្ដឹងសមត្ថកិច្ចឲ្យដាក់ខ្នោះដៃ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ ចុះអនុវត្តបណ្ដឹងរបស់នារីម្នាក់ ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ។

ប្រតិបត្តិការនៅ ថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ បន្ទាប់ទទួលបណ្ដឹង ។

សមត្ថកិច្ចបញ្ជាក់ថា ពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត បានដើរចូលផ្ទះជនរងគ្រោះ និងធ្វើសកម្មភាពអោប.ថើប.ច្របាច់ ប៉ុន្តែខណៈនោះ​អ្នករស់នៅក្បែរខាង មកឃើញទាន់ ។ លុះនៅវេលាខាងលើ សមត្ថកិច្ចនគរបាល បានឃាត់ចាប់ខ្លួនជនសង្ស័យនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya