ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ដីរស់នៅខ្ទង់២០ឆ្នាំធ្វើប្លង់មិនបាន ទើបពលរដ្ឋនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២០០នាក់លើកគ្នាមកតវ៉ា

ដីរស់នៅខ្ទង់២០ឆ្នាំធ្វើប្លង់មិនបាន ទើបពលរដ្ឋនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២០០នាក់លើកគ្នាមកតវ៉ា

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់មកពីភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ នៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩នេះ បានលើកគ្នាមកតវ៉ានៅនៅនៅក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយរឿងទំនាស់ដីធ្លីដែលពួកគាត់កំពុងរស់នៅជាង២០ឆ្នាំ ប៉ុន្តែគ្មានប័ណ្ណកម្មសិទ្ធិ ដោយត្រូវបានបុគ្គលមានលុយ មានអំណាចឃុបឃិតគ្នារំលោភបំពានយក។

តាមតំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ កាដិប កាណរ៉ា បានថ្លែងប្រាប់ឲ្យដឹងថា ថ្ងៃនេះពួកគាត់(ប្រជាពលរដ្ឋ)មានគ្នាប្រមាណជាង២០០នាក់រស់នៅក្នុង ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានលើកគ្នាមកតវ៉ានៅគឺដើម្បីនៅក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយរឿងទំនាស់ដីធ្លីដែលពួកគាត់កំពុងរស់នៅជាង២០ឆ្នាំ ដោយត្រូវបានបុគ្គលមានលុយ មានអំណាចឃុបឃិតគ្នារំលោភបំពានយក។ ហើយរឿងដីនេះកន្លងពួកគាត់បានតវ៉ាសុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ចប់ទំនាស់ជាច្រើនលើក ច្រើនសារប៉ុន្តែគ្មានលទ្ធផល។

លោកកាដិប កាណរ៉ា បានបន្តថា ដីនោះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០០៥បានចេញ ស-ជ-ណ លេខ៦២ដែលមានហត្ថលេខារបស់សម្ដេច សុខ អាន នឹងហត្ថលេខារបស់សម្ដេចអគ្គមហាសេនាបតីតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រគល់ដីខាងលើនោះឲ្យប្រជាពលរដ្ឋចំនួន៥៨៩គ្រួសារកាន់កាប់នឹងគ្រប់គ្រងធ្វើបណ្ណ័កម្មសិទ្ធិលំនៅដ្ឋានដែលគាត់រស់នៅនឹងអោយអាជ្ញាធរចាត់ចែងផ្ដល់បណ្ណ័កម្មសិទ្ធិជូនពួកគាត់ទៀត។ ប៉ុន្តែដោយមានការឃុបឃិតពីបុគ្គលមានលុយ មានអំណាចបានរំលោភបំពានយកនិងប្ដឹងជំទាស់ ទើបធ្វើអោយដីដែលពួកគាត់កំពុងរស់នៅមិនអាចធ្វើប្លង់កម្មសិទ្ធិបាន និងជាហេតុនាំអោយពួកគាត់លើកគ្នាមកតវ៉ាសុំឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយរឿងទំនាស់ដីធ្លីដែលពួកគាត់កំពុងរស់នៅនេះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya