ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ត្រូវជនវិកលចរិក វាយនឹងឈើច្រត់បណ្តាលឲ្យស្លាប់ នៅឧត្តរមានជ័យ

បុរសម្នាក់ ត្រូវជនវិកលចរិក វាយនឹងឈើច្រត់បណ្តាលឲ្យស្លាប់ នៅឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជនសង្ស័យ ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើអំពីឈើគ្រញូង វាយទៅលើជនរងគ្រោះជាច្រើនកន្លែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ គោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ករណី ហិង្សាដោយចេតនា មានស្ថានទំងន់ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​​ ០១នាក់ បង្កឡើងដោយជនសង្ស័យ ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើពីឈើគ្រញូង រូបក្បាលសេះ វាយទៅលើជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ ខាងលើ បណ្ដាលឲ្យបែកក្បាល ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់តែម្តង ។

ជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង ចាប់ខ្លួនយកទៅសួរនាំនៅមូលដ្ឋាអាវុធហត្ថក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya