ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឡានមួយគ្រឿង លួចដឹកឈើប្រណិត បង្ក្រាបបានភ្លាមៗ នៅស្ទឹងត្រែង

ឡានមួយគ្រឿង លួចដឹកឈើប្រណិត បង្ក្រាបបានភ្លាមៗ នៅស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ ​គោលដៅ​ចរាចរណ៍​ផ្លូវគោក​ស្ថិតនៅ​ចំណុច​អូរ​ពងមាន់​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​មួយ​គ្រឿង ​ម្ចាស់​រថយន្ត​ត្រូវបាន​រត់​គេច​ខ្លួនបាត់ក្រោយពេលឆែកឆេ។

ករណី​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​​នេះ បាន​ធ្វើ​ឡើង​កាលពី​ ​ថ្ងៃ​ទី១៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ចរាចរណ៍​ផ្លូវគោក​អូ​ពងមាន់​ស្ថិត ​ក្នុង​ភូមិ​រាជា​នុ​កូ​ល​/​សង្កាត់​/​ក្រុង​/​ខេត្ត​ស្ទឹងត្រែង។

​រថយន្ត​ដឹក​ឈើ​ខាងលើ​ ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC9534 ​ដឹក​ឈើ​ចេញពី​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្លំ​ជា​រថយន្ត​ទេសចរណ៍​ ហើយ​ត្រូវ​បាន​បែកការ​ ក៏​ត្រូវ​បាន​កម្លាំង​ចរាចរណ៍​ផ្លូវគោក​ត្រួតពិនិត្យ​និង​សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​ធ្វើការ​ឃាត់​ចាប់​តែម្ដងតែ​ម្ចាស់​បាន​ចុះ​ពី​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោលភ្លាមៗ។

​ក្រោយ​ការឃាត់​សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅលើ​រថយន្ត​ឃើញថា​មាន​ឈើ​ប្រភេទ​ធ្នង់​(​ដុំ​)​ពេញ​គូទ​រថយន្ត និង​នៅ​កន្លែង​អង្គុយ​ជាច្រើន​ដុំ​ទៀត ហើយ​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នាំយកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

​បន្ទាប់ពី​យុទ្ធនាការ​យ៉ាង​ក្តៅគគុក​របស់​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​មក ការ​ធ្វើ​ជំនួញ​ឈើ​ធំៗ​មានការ​ថយ​ចុះ ក៏ប៉ុន្តែ​ការ​ដឹកជញ្ជូន​ឈើ​កែច្នៃ​និង​ឈើ​ឆៅ​ តិចតួច​លួចលាក់​នៅតែ​មាន​រៀងរាល់​យប់​ នឹងថ្ងៃដែល​គេ​ប្រើ​រូបភាព​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង បា​ឡែ​ន និង​រថយន្ត​ហាយ​លេន​ឌឺ ជា​ប្រភេទ​ទេសចរណ៍ នឹងរថយន្តទំនើបៗ។

​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​ កំពុង​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​ធ្វើ​ការរៀបចំ​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya