ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្តពីក្រោយ នៅរតនគិរី

បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្តពីក្រោយ នៅរតនគិរី

រតនគិរី:  នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្តពីក្រោយ លើកំណាត់ផ្លូវជាតិលេខ ៧៨A ស្ថិតភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-2232 បើកបរដោយឈ្មោះ ម៉ី សែន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារហត្ថាកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី មកដល់ចំណុចខាងលើក៏បុកពីក្រោយរថយន្តមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

មូលហេតុ៖ សង្ស័យជនរងគ្រោះប្រញាប់មកធ្វើការ ទើបបើកបរក្នុងល្បឿន។

សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ចំណែកសពប្រគល់គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya