ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សង្ស័យបែកថ្នាំបានធ្វើសកម្មភាពប្រើដុំថ្មគប់ និងកូដថ្នាំរថយន្តអ្នកចម្រៀងស្រីម្នាក់ ​នៅភ្នំពេញ

បុរសម្នាក់ សង្ស័យបែកថ្នាំបានធ្វើសកម្មភាពប្រើដុំថ្មគប់ និងកូដថ្នាំរថយន្តអ្នកចម្រៀងស្រីម្នាក់ ​នៅភ្នំពេញ

ភ្នំពេញ៖  កាលពី ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៣៤៤ EOZ ផ្លូវលេខ១២៨ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ជនសង្ស័យម្នាក់ ឈ្មោះ ស៊ីម សុខមករា ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ទីលំនៅផ្ទះលេខ ៣៤៤EOZ ផ្លូវលេខ១២៨ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ខាំ ប៊ុនចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង ស្នាក់នៅផ្ទះលេខ១២៨E1 ផ្លូវលេខ១២៨ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

សម្ភារខូចខាត ៖ រថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2T.8108 បែកកញ្ចក់រថយន្តផ្នែកខាងមុខ, បែកកញ្ចក់ចំហៀងខាងស្តាំទ្វាខាងមុខ, កូដថ្នាំរថយន្តជាច្រើនកន្លែង ។

មុនពេលកើតហេតុ នៅវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានជិៈរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX300 ពណ៌ ស ស្លាកលេខភ្នំពេញ 2T.8108 យកមកចតទុក នៅចំណុចមុខផ្ទះលេខ៨+៧E0 ផ្លូវលេខ១៦៩ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ពេលទុករថយន្តរួចហើយ ជនរងគ្រោះបានឡើងទៅលើផ្ទះម្តាយរហូត ។ លុះដល់ម៉ោង០០ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឆ្នាំ ដដែល ក៏បានឮសំលេងក្តួងក្តាំង ពេលនោះជនរងគ្រោះក៏បានចុះមកមើលរថយន្ត ឃើញបែកកញ្ចក់មុខ និងបែកកញ្ចក់ចំហៀងខាងស្តាំទ្វារខាងមុខ កូដថ្នាំរថយន្តជាច្រើនកន្លែង ហើយឃើញជនសង្ស័យដើរចូលផ្ទះបាត់ លុះដល់ម៉ោងប្រហែល៦ និង៤០នាទីព្រឹក ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានដើរចេញមកក្រៅផ្ទះជនរងគ្រោះឃើញ ក៏នាំខ្លួនមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍មិត្តភាព ចាត់ការតាមច្បាប់តែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យចាប់យកវត្ថុតាងរួមមាន ៖ ដុំថ្មចំនួន០៤ដុំ , ដុំថ្មស៊ីម៉ងត៍ចំនួន០២ដុំ , ដុំថ្មឥដ្ឋតាន់ពណ៌ក្រហម០១ដុំបែកមួយចំហៀង ។

ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya