ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរសម្នាក់ បណ្តាលស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ ៖  ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវបេតុងមួយកន្លែងកែង និងផ្លូវលេខ៥៩៨ ក្បែរ និងអង្គភាពចុះបញ្ជីរថយន្ត នា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណៈបុរសម្នាក់ ជិះម៉ូតូរអិលប្រេងម៉ាស៊ីនដែលកំពប់នៅលើថ្នល់ដួលចូលក្រោមត្រូវរថយន្តដឹកដី បណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។

សពជនរងគ្រោះមានឈ្មោះ ឃៀងចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHonda Vario សេរីឆ្នាំ២០១៩ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU.8547 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនល្មម ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរអិលជាមួយនិងប្រេងម៉ាស៊ីនលើថ្នល់ ក៏បណ្តាល ជនរងគ្រោះដួលខ្ទាត ចូលក្រោមរថយន្តដឹកដីដែល ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ​ជន​រងគ្រោះស្លាប់បាត់បង់ជិវិតភ្លាមៗនៅនិងកន្លែងកើតហេតុ រថយន្តដឹកដីនោះ

ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A.4273 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួច ទំនាក់ទំនងទៅកម្លាំងជំនាញអោយមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ដោយឡែកសពត្រូវបានប្រគល់ឲ្យបងប្អូនដឹកយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya