ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​បុរសម្នាក់ ​ដេក​ស្លាប់​ ក្នុង​ហាង (​វ៉ា​យ កូ​ប្រា បារ​) នៅភ្នំពេញ

ប្រទះ​ឃើញ​បុរសម្នាក់ ​ដេក​ស្លាប់​ ក្នុង​ហាង (​វ៉ា​យ កូ​ប្រា បារ​) នៅភ្នំពេញ

ភ្នំពេញ ​៖​ កាលពី ​ថ្ងៃទី​១៥​ ខែធ្នូ ឆ្នាំ​២០១៩ បុរស​ជនបរទេស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង​យីហោ​(​វ៉ា​យ កូ​ប្រា បារ​)(White cobra bar) ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ហាង​របស់​ខ្លួន​ ចំណុច​ផ្ទះ​លេខ​២៨E0 ផ្លូវ​លេខ​៥១ ក្រុម​៥៤ ភូមិ​១០​ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

​បុរស​ជនបរទេស​ដែល​គេ​ប្រទះឃើញ​ស្លាប់​នេះ​ ឈ្មោះ PANCHAUD PIERRE ALAIN ជនជាតិ​ស្វីស ​(Switzerland) ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​ម្ចាស់​បារ ស្នាក់នៅ​ទី​តាំង​កើតហេតុ​ កាន់​លិខិតឆ្លងដែន​លេខ X1064117។

​ក្រោយពី​សភាពការណ៍​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ និង ​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​រាជធានី​ ដើម្បី​បង្កើត​គណៈកម្មការ​ធ្វើកា​រ​ត្រួតពិនិត្យ​កោសល្យវិច័យ​សព។​

ជា​លទ្ធផល​តាម​ព័ត៌មាន​ប្រមូល​បាន និង​ការពិនិត្យ​របស់​ លោក​វេជ្ជបណ្ឌិត​ នង សុវណ្ណ​រ័ត្ន និង​ការិយាល័យ ជំនាញ​បច្ចេកទេស​ បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត​។​ ហើយ​នៅ​កន្លែង​កើត​ហេតុ​មាន​សម្ភារៈ​សព​រួមមាន ៖ លិខិតឆ្លងដែន​លេខ​X1064117 ទូរស័ព្ទ​ដៃ​(Nokia 1280)​ចំនួន​០១​គ្រឿង អង់​ចងចាំ​ចំនួន​០១ នាឡិកា​ដៃ​ចំនួន​០២​គ្រឿង ​(​ម៉ាក​CE និង ​ម៉ាក​Kevin) ប័ណ្ណ​បើក​បរ​ចំនួន​០១ និង​ កាត​ផ្សេងៗ​ចំនួន​០២​សន្លឹក លុយ​ខ្មែរ​ចំនួន​ ៥ ៦០០ ​រៀល ​និង ​ចិញ្ចៀន​ធ្វើ​ពី​លោហ​ធាតុ ​ពណ៌​ស​ ស្លេក​ ចំនួន​០១​ ត្រូវ​បានប្រគល់​ឲ្យ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រក្សាទុក។  ​ក្រោយពី​ពិនិត្យ​រួច​ ការិយាល័យ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ នៃ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ​បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya