ប៉ោយប៉ែត៖អ្នក លក់ខោអាវម្នាក់ នៅចំណុចផ្សារ ដើមពុទ្រា ប្លុកកាស៊ីណូហ្គោ ឌិនក្រោន ស្ថិតនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានស្រីស្អាត ជើងខ្លាំងម្នាក់ យកកាំភ្លើងខ្លីមកភ្ជង់គំរាមនិង ជេរប្រមាថថែមទាំងវាយដំព្រមទាំងខាំ បណ្តាលឲ្យរងរបួស កំពួនដៃ ខាងធ្វេងជាំ យ៉ាងដំណំ យ៉ាងអយុត្តិធម៌បំផុត ។
ស្ត្រីរងគ្រោះឈ្មោះអេង ឡឹង អាយុ៣៤ឆ្នាំ មានមុខរបរ ជាអាជីវករលក់ ខោអាវ នៅក្នុងភូមិកើត ហេតុខាងលើ បាន អះអាងឲ្យដឹងថា មូលហេតុ ដែលស្រីស្អាត ជើងខ្លាំង ប្រចាំតំបន់ ប៉ោយប៉ែត មកជេរប្រមាថ វាយតប់ និងខាំ បណ្តាល ឲ្យរងរបួស យ៉ាងអយុត្តិធម៌ បែបនេះ ។
កាលពីវេលា ម៉ោង៩យប់ថ្ងៃទី០២ ខែកុម្ភៈ ២០១៤ នោះមានស្រីស្អាតម្នាក់ បានជិះរថយន្ត ម៉ាកឡិចស៊ីស RX330 ពណ៌ស អត់ស្លាកលេខ មួយគ្រឿង មកចតនៅ ពីមុខតូបរបស់គាត់ អស់រយៈពេល ជាច្រើនម៉ោង ធ្វើឲ្យចង្អៀត នៅមុខតូប រកកន្លែងលក់ ដូរខោអាវ មិនបានសោះ ដោយសារស្ទះរកកន្លែង លក់ដូរមិនបានស្ត្រីរងគ្រោះ បានឲ្យកូន របស់គាត់ ដើររកហៅម្ចាស់ រថយន្តនោះ ឲ្យបើកចេញ ពីមុខតូប ។
ខណៈពេលនោះ មានស្រីស្អាតម្នាក់ មានអាយុ ប្រមាណ ជាង២០ឆ្នាំ ជាម្ចាស់រថយន្ត បានមកស្រែក ឡូឡា ជេរប្រមាថ ដល់រូបគាត់ ហើយនិង បានបើកទ្វាររថយន្ត យកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ពណ៍ស មួយដើម មកភ្ជង់គំរាមបាញ់ សម្លាប់ចោល តែម្តង ដោយបញ្ចេញនូវចរឹកកាចសាហាវ បំផុត ហើយបានតែត្រូវបានប្រតាយប្រតប់ វាយជនរងគ្រោះយ៉ាងដំណំ គ្នា រហូតដល់អ្នកជិតខាង មកជួយអន្តរាគមន៍ យកកាំភ្លើងចេញ។
ស្ត្រីរងគ្រោះ រងរបួសយ៉ាងដំណំ និងស្នាមខាំ ចំកំពួនដៃ ខាងធ្វេងម្ខាង បណ្តាលឲ្យជាំ រងរបួសយ៉ាងដំណំ ដោយអយុត្តិធម៌។ក្រោយពេលកើតហេតុស្រីដៃដល់មានរូបសម្រស់ស្អាត ត្រូវបាន កំលាំងកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ហៅទៅសួរនាំផងដែរ ។
ស្រីស្អាតដៃដល់ បន្ទាប់ពីឃាត់ខ្លួន ត្រូវបានមន្ត្រីយោធាទំនាក់ ទំនងព្រំដែនកម្ពុជា ថៃ ម្នាក់ឈ្មោះហួត ពាក់ស័ក្តិ៤ ទៅធានាយក ចេញមកក្រៅឃុំ ទាំងយប់ ឲ្យរួចផុតពីទោសទណ្ឌ ទាំងបំពានច្បាប់ ។
ស្ត្រីរងគ្រោះ បានព្យាយាម ទៅដាក់ពាក្យ បណ្តឹង នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីឲ្យជួយអន្តរាគមន៍ រកយុត្តិធម៌ ដល់រូបគាត់ជាជន រងគ្រោះផងដែរ ។
ស្រីសង្ស័យដៃដល់ឈ្មោះសាយ សំភស្ស័ មានអាយុប្រមាណ ជាង២០ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដែលជាម្ចាស់រថយន្ត ម៉ាកឡិចស៊ីសRX330 ពណ៍ស នោះបានប្រាប់ តាមទូរសព្ទ័ ឲ្យដឹងថា នាងមិនបានឈ្លោះ ប្រកែកជាមួយ នណាម្នាក់ឡើយ តែប្រហែលជាប្អូនស្រី របស់នាងម្នាក់ទៀត ដែលធ្វើការ នៅកាស៊ីណូ មានជម្លោះក៏មិនដឹងចាំនាងសួរនាំទៅប្អូនស្រីសិន ហើយក៏បានបិទទូរស័ព្ទតែម្តងទៅ៕