ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ចិន​ប្រុស​ស្រី​២៦ នាក់​ ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន នៅប៉ោយប៉ែត

ជនជាតិ​ចិន​ប្រុស​ស្រី​២៦ នាក់​ ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន នៅប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ កម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្រ្កាប ជនជាតិចិន ដែលមកស្នាក់នៅចំនុច អាគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះអនុវត្តតាមដីការរបស់ប៉ូលីសចិន ដែលមានវត្តមានអាំងដឺប៉ូលចិន និង សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត មានដីការភ្ជាប់មកជាមួយ ឃាត់ខ្លួនមានចំនួនប្រុស ស្រី ២៦នាក់ ក្នុងផ្ទះជួលមួយកន្លែងក្នុងភូមិ និង សង្កាត់ខាងលើ។

លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានប្រាប់ឲ្យដឹងថា ក្នុងការដែលលោកចុះមក ឃាត់ខ្លួនជនជាតិចិន ប្រុស ស្រី ចំនួន ២៦នាក់នេះ គឺលោកត្រឹមតែមក សហការណ៍ និង សម្របសម្រួល ព្រោះមានដីការមកពីនាយ និយាយរួមគឺ អាំងដឺប៉ូលចិន គេចុះមកសហការណ៍ ជាមួយខាងកម្លាំងកម្ពុជា មានដីការកាន់នឹងដៃស្រាប់ ។ លោកបានបន្តទៀតថា៖ ចំពោះអ្នកដែលមកស្នាក់នៅ ស្របច្បាប់ និង អ្នកមិនពាក់ព័ន្ធ លោកបានធ្វើការដោះលែងវិញ។ ហើយចំនែកជនជាតិចិន ដែលបានឃាត់ខ្លួននេះ បានប្រុសចំនួន២១នាក់ និង ស្រីចំនួន០៥នាក់ បានដឹកតាមរថយន្តក្រុង បញ្ជូនទៅតាមនីតិវិធី នៃ ច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya