ស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងខេត្តស្វាយរៀង ដែលដឹកនាំដោយលោកវរៈសេនីយ៍ ត្រី ងិន សុផល អធិការនគរបាលក្រុងស្វាយរៀង ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារវាលយន្តក្រុងស្វាយរៀង។
ដោយមានបទបញ្ជាពីលោកស្នងការ និងអនុវត្តតាមផែនការរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងរឹតបន្តឹង ចំពោះអាជីវករណាដែលដាក់ទំនិញ តាំងលក់នៅក្រៅគំនូស ដែលបានកំណត់នោះ គឺចាប់យកមកធ្វើការតាមច្បាប់ ព្រោះមួយរយៈកន្លងមកនេះ អាជីករមួយចំនួនពុំបានគោរពតាម ការនាំរបស់សមត្ថកិច្ចឡើយ រកតែផ្លូវជិះម៉ូតូក៏មិនបានដែរ។
ទើបមានការចុះអប់រំណែនាំពួកគាត់ កុំឲ្យលក់ដោយគ្មានរបៀបរៀបរយបែបនេះទៀត៕