សៀមរាប៖ សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ ៣០ម៉ឺនដុល្លារអាមេរិក និងបញ្ជាឲ្យអាជ្ញាធរ ខេត្តសៀមរាប កសាងផ្សារដើមក្រឡាញ់ឡើងវិញ ដោយចំណាយ ថវិកាជាង៣០ម៉ឺនដុល្លារ ក្រោយផ្សារមួយនេះ ត្រូវបានអគ្គិភ័យ លេបត្របាក់ស្ទើរ ទាំងស្រុង កាលពីយប់ថ្ងៃទី ៥ ឈានចូលថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៣ ដោយសារទុសេ្សខ្សែភ្លើង ។នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ នេះ លោកអភិបាលខេត្ត សៀមរាប ឃឹម ប៊ុនសុង លោក ឆាយ សុផល ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប របស់គណបក្សប្រជាជន បានទៅជួបជាមួយ ក្រុមអាវជីករ ដើម្បីប្រាប់ពួកគាត់ អំពីដំណឹង ដ៏គួរឲ្យរីករាយជាទីបំផុត ដែលមេដឹកនាំរបស់យើងមិនបានបំភ្លេច នូវទុក្ខលំបាករបស់បងប្អូនអាជីវករនោះឡើយ។
ក្នុងពិធីចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារដើមក្រឡាញ់ នាព្រឹកថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៣ នេះ លោកអភិបាលខេត្តសៀមរាប លោក ឃម ប៊ុនសុង ប្រធានក្រុមប្រឹក្សាខេត្ត លោក ច័ន្ទ សុផល និងលោកឧកញ៉ា សៀង ណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅក្រុមអាជីវកររងគ្រោះថា សម្តេចតេជោ នឹងផ្តល់នូវអគារផ្សារដើមក្រឡាញ់ថ្មីដល់ពួកគាត់ដែលមានទំហំទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារអាមេរិក។
លោកឧកញ៉ា សៀង ណាំ បានប្រាប់អាជីវករថា នេះជាដំណឹងដ៏គួរឱ្យរីករាយជាទីបំផុតដែលមេដឹកនាំរបស់យើងមិនបានបំភ្លេចនូវទុក្ខលំបាករបស់បងប្អូនដែលរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះ។ក្រុមអាជីវកររងគ្រោះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាក់ស្តែងដូចជាថ្ងៃនេះ សម្តេចបានផ្តល់ អំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានសម្រាប់ពួកគាត់ ដើម្បីបានកន្លែងលក់ដូរប្រកបរបរចិញ្ជឹមជីវិតវិញ។
គួរបញ្ជក់ថា កាលពីពាក់កណ្តាលរាត្រីថ្ងៃទី ៥ ចូលទី ៦ កក្កដា ២០១៣ គ្រោះអគ្គិភ័យមួយដែលត្រូវបានអាជ្ញាធរ អះអាងថា បណ្តាលមកពីទុសេ្សខែ្សភ្លើង បានបំផ្លាញតូបលក់អីវ៉ាន់នៅក្នុងផ្សារដើមក្រឡាញ់ក្នុងសង្កាត់ គោកចក ក្រុងសៀមរាប អស់ប្រមាណជា ២០០តូប បើគិតជាទឹកប្រាក់អស់រាប់សិបម៉ឺនដុល្លារ។
ទំហំនៃការខូចខាតលើកនេះ បើប្រៀបធៀបជាមួយនឹងអគ្គិភ័យឆេះផ្សាររាត្រីសៀមរាប កាលពីឆ្នាំ២០១២ កន្លងទៅ នៅមានទំហំតូចជាងនោះទេ ដោយកាលនោះមនុស្ស៨នាក់ បានស្លាប់ និង២នាក់រងរបួស ហើយខូចខាតអស់ទ្រព្យសម្បត្តិជាងមួយលានដុល្លារ៕ ដោយៈ នាគទេព