ភ្នំពេញ ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ឋិតនៅក្នុងបន្ទប់ជួល របស់ខ្លួនក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។
បុរសវ័យ៥១ឆ្នាំម្នាក់ដែលគេដឹងថាជាអគ្គលេខាធិការអង្គការជួយ ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ជនពិការ អ៊ិបស្លាមនិងកម្ពុជា បានដេកស្លាប់នៅក្នុង បន្ទប់ផ្ទះជួលរបស់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មិត្ដភក្ដិរួមការងារ និងសមត្ថកិច្ចមូលដ្ឋាន ។
មន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់នៅក្នុងបន្ទប់ ខាងលើនេះមានឈ្មោះ ទូច ស៊ីសាផុន អាយុ៥១ឆ្នាំ ជាទីប្រឹក្សាផ្ទាល់ផ្នែកច្បាប់ និងផែនការ និងតួនាទីមួយទៀតជាអគ្គ លេខាធិការអង្គការជួយក្រីក្រ ចាស់ជរា ក្មេងកំព្រា ជនពិការអ៊ិទស្លាមនិងកម្ពុជា ហើយមានស្រុកកំណើតនៅភូមិក្បាលទំនប់ ឃុំតាសោម ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកើត ហេតុខាងលើ ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបាន រកឃើញឯកសារពិនិត្យសុខភាពរបស់ ជនរងគ្រោះ ដោយមានវេជ្ជបញ្ជារបស់ គ្រូពេទ្យអះអាងថា មន្ដ្រីអង្គការរូបនេះ មានជំងឺលើសឈាម ហើយសម្ពាធឈាម ឡើងខ្ពស់ដល់ទៅ២៤លើ១៤ ដែលករណី នេះការស្លាប់របស់ជនរងគ្រោះអាច បណ្ដាលមកពីឈាមបុកខ្លាំង ទើបបង្ក គ្រោះថ្នាក់ដល់អាយុជីវិត ៕