ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ដី​ជាប់ផុង ក្រឡាប់​ខ្ទេច​មួយ​ចំហៀង ​

ឡាន​ដឹក​ដី​ជាប់ផុង ក្រឡាប់​ខ្ទេច​មួយ​ចំហៀង ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​នាទី ថ្ងៃទី​៤ ខែកុម្ភៈ រថយន្ត​ដឹក​ដី​មួយគ្រឿង បាន​ជាប់ផុង​ក្រឡាប់​ខ្ទេច​មួយ​ចំហៀង គ្រា​ដែល​កំពុង​ឲ្យ​រថយន្ត​មួយគ្រឿង​ទៀត មក​សណ្ដោង​នោះ ។ ហេតុការណ៍​នេះ​បានកើត​ឡើង នេះ នៅ​ចំណុច ផ្លូវលំ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្នោ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​ហ្វី​ណូ ពណ៌​ស្វាយ ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0489 ដឹក​ដី​ពេញ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង  ខណៈ​ទៅដល់​ចំណុច​ខាងលើ​ជាប់ផុង ហើយក៏​បាន​ហៅ​រថយន្ត​មួយគ្រឿង​ទៀត​មក​សណ្ដោង ។ កំពុង​សណ្ដោង​ក៏​ដាច់​ខ្សែកាប ហើយ​ក្រឡាប់​តែម្ដង បណ្ដាល​ឲ្យ​ខ្ទេច​មួយ​ចំហៀង ។ យ៉ាងណាក៏ដោយ ក្នុង​ហេតុ​ការ​ណ៏​នេះ មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ឬ​រងគ្រោះថ្នាក់​ដល់​អ្នក​ណា​ម្នាក់​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya