ក្រោយពីនិរទេសខ្លួនអស់ជាច្រើនឆ្នាំមកហើយ ថ្មីៗនេះ សមរង្ស៊ីបានប្រកាសជាថ្មីថា គាត់នឹងវិល ត្រឡប់ចូលស្រុកវិញឲ្យបានមុនថ្ងៃបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា ខាងមុខដ៏ខ្លីនេះ ហើយគាត់បាន បញ្ជាក់ថា គាត់ហ៊ានបូជាជីវិត ដើម្បីប្រទេសជាតិនិងប្រជារាស្ត្រ។
ការប្រកាសបែបនេះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង តើការប្រកាសនេះគឺជាល្បិចនយោ បាយរបស់ សមរង្ស៊ី ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬមួយគាត់ពិតជាហ៊ានឈានជើង មកជាន់ដីខ្មែរវិញមែន?
គណបក្សសង្គ្រោះជាតិ ដែលកើតឡើងដោយការច្របាច់បញ្ចូលគ្នា រវាងគណបក្សសមរង្ស៊ី និង សិទ្ធិមនុស្សនោះ បើទោះបីកាលពីអាណត្តិមុន គណបក្សសិទ្ធិមនុស្សជាប់ឆ្នោតបានតែ៣អាសនៈ នៅក្នុងរដ្ឋសភាក៏ពិតមែន តែពេលនេះ កឹម សុខា ដែលមានតួនាទីត្រឹមតែជាអនុប្រធានគណបក្ស សង្គ្រោះជាតិក៏ពិតមែន តែបាននិងកំពុងបញ្ចេញពលិកម្មច្រើនណាស់ ដោយមួយថ្ងៃៗគិតតែដើរ ស្រែកឃោសនាស្ទើរបែកបំពង់កស្លាប់ទៅហើយ ចំណែកឯសមរង្ស៊ីវិញ នៅដេកស្រួលឯក្រៅ ប្រទេស យូរៗជួយស្រែកតាមវីដេអូ ខុនហ្វ័ររ៉េន មករកអ្នកគាំទ្រម្តងរួចក៏ដេកអេះពោះវិញធ្វើ ព្រងើយ។
ចាំមើលដល់ក្រោយពេលប្រកាសលទ្ធផលនៃការបោះឆ្នោត ទោះបីគណបក្សសង្គ្រោះជាតិជាប់ បានប៉ុន្មានកៅអីក៏ដោយ នេះក៏ជាស្នាដៃដឹកនាំនិងខិតខំប្រឹងប្រែងរបស់ កឹម សុខា ដែរ ឯសមរង្ស៊ី ជាប្រធានគណបក្សក៏ពិតមែន តែគ្មានប្រយោជន៍អ្វីសំរាប់គណបក្សប៉ុន្មានដែរ។ ដូច្នេះ សមរង្ស៊ី ក៏ ប្រាកដជាដឹងខ្លួនឯងច្បាស់ដែរពីរឿងនេះ។
ម្យ៉ាងទៀតកន្លងមក ក៏មានមតិមួយចំនួនបានធ្វើការរិះគន់សមរង្ស៊ីថា ជាមេដឹកនាំកំសាក មិនហ៊ាន ប្រឈមមុខនឹងឧបសគ្គឬគុកច្រវាក់ដូច ម៉ម សូណង់ដូ ដែលដឹងថា ត្រូវគេចាប់ដាក់គុកហើយ នៅតែ ហ៊ានចូលស្រុកទៀត។ ដូច្នេះសួរថា តើសមរង្ស៊ីស័ក្តិសមនឹងការតាំងខ្លួនឯងថា ជាវីរជននយោបាយ ដែរឬទេ? តែទោះបីយ៉ាងណាក៏ដោយ ក៏ការប្រកាសរបស់ សមរង្ស៊ី ដែលថាគាត់នឹងវិលត្រឡប់ចូល មកស្រុកវិញ ឲ្យបានមុនថ្ងៃបោះឆ្នោតទី២៨ខែកក្កដាខាងមុខនេះ គឺស្ថិតនៅក្នុងភាពមិនទាន់ប្រាកដ ប្រជានៅឡើយទេ។ បើសមរង្ស៊ីពិតជាចិត្តសឿងហ៊ានចូលស្រុកវិញ ឆៅៗបែបនេះមែននោះ គឺគាត់ នឹងត្រូវចូលដេកគុកមិនខាន ហើយក៏គ្មានអង្គការអន្តរជាតិណាអាចជួយដោះស្រាយគាត់បានដែរ។
ប្រមុខរដ្ឋាភិបាល ធ្លាប់បានប្រកាសជាញឹកញាប់ហើយថា គ្មាននរណាដេញសមរង្ស៊ី ឲ្យចេញពី ស្រុក ហើយក៏គ្មាននរណាហាមឃាត់មិនឲ្យគាត់វិលមកវិញដែរ តែសំខាន់គឺគាត់ត្រូវប្រឈមនឹង សាលក្រមរបស់តុលាការ។
កាលពីឆ្នាំ២០១២កន្លងមក សមរង្ស៊ីក៏ធ្លាប់ស្នើសុំប្រមុខរាជរដ្ឋាភិបាលចូលស្រុកវិញដែរ ដោយ យកលេសថា សុំចូលមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ តែដោយគ្មានការយល់ព្រមពី ប្រមុខរាជរដ្ឋាភិបាល សមរង្ស៊ីក៏មិនហ៊ានមកដែរ ព្រោះដឹងខ្លួនច្បាស់ថា បើហ៊ានមកវិញប្រាកដជា ត្រូវដេកគុកមិនខាន។ ប៉ុន្តែពេលនោះម៉េចក៏សមរង្ស៊ីមិនហ៊ានប្រកាសចូលមកដូចពេលនេះ? នេះជា ការសបញ្ជាក់ឲ្យឃើញច្បាស់ថា សមរង្ស៊ីគ្មានគំនិតស្រឡាញ់ប្តូរផ្តាច់ជាមួយព្រះបរមសពសម្តេចឪ សម្តេចតា ពិតប្រាកដទេ គឺគ្រាន់តែយកការគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គធ្វើជាលេស ដើម្បីបានចូល ស្រុកវិញតែប៉ុណ្ណោះ។ ឥឡូវដល់ពេលខ្លាចបាត់សន្លឹកឆ្នោត ខ្លាចបាត់ការគាំទ្រគឺគាត់ហ៊ានប្រកាស ចូលស្រុកវិញឆៅៗហើយថា គាត់ហ៊ានប្តូរជីវិតទៀតផង។
ប៉ុន្តែទោះបីយ៉ាងណា ក៏ការប្រកាសនោះមិនទាន់ចាត់ទុកថា សមរង្ស៊ីពិតជាក្លាហានហ៊ានវិល ត្រឡប់ចូលស្រុកវិញឆៅៗបែបនេះនៅឡើយដែរ។ តែអ្វីដែលប្រាកដបំផុតនោះ គឺគាត់មិនអាចចូល មកដើរឃោសនាដូច កឹម សុខា បានជាដាច់ខាត ហើយកម្លាំងសមត្ថកិច្ចអាចនឹងទៅទទួលគាត់ដល់ មាត់ទ្វារយន្តហោះ តែមិនមែនទៅហែហមជូនដំណើរគាត់ទៅស្នាក់ការគណបក្សសង្គ្រោះជាតិទេ គឺ នាំទៅគុកព្រៃសតែម្តង ក៏អាចថាបាន។ តែប្រសិនបើជាកំសាកមិនហ៊ានចូលមកហើយ បែរជាយក លេសថា ដោយសាររឿងនេះឬរឿងនោះយើងក៏ជួយត្រេកអរដែរ ព្រោះមិនបានចូលដេកគុក៕ដោយ៖ ស្ងួន ពិមល់