ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » មហា​កូដកម្ម​ទូទាំងប្រទេស​នឹង​ផ្ទុះឡើង​សាជាថ្មី ទាមទារ​ប្រាក់ខែ និង​ដោះលែង​២៣​នាក់​ ​

មហា​កូដកម្ម​ទូទាំងប្រទេស​នឹង​ផ្ទុះឡើង​សាជាថ្មី ទាមទារ​ប្រាក់ខែ និង​ដោះលែង​២៣​នាក់​ ​

ភ្នំពេញ​៖ កម្មករ កម្មការិនី នឹងធ្វើ​មហា​កូដកម្ម​ជា​លើក​ទី​២ នៅ​ទូទាំងប្រទេស នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​ជនសង្ស័យ​ទាំង ២៣​នាក់​។ ប៉ុន្តែ​កងកម្លាំង​អាជ្ញាធរ ត្រៀមខ្លួន​គ្រប់ពេល ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​។​

​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ គ្រោង​នឹង​ដឹកនាំ​ធ្វើ​មហា​កូដកម្ម ជា​លើក​ទី​២ សាជាថ្មី​ម្តងទៀត នៅ​ទូទាំងប្រទេស នៅក្នុងពេល​ឆាប់ៗ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង ជនសង្ស័យ​ចំនួន ២៣​នាក់ ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ការប៉ះទង្គិច​គ្នា នៅ​រោងចក្រ យ៉ាក ជីន នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល និង​នៅ​ជិត​សួន​ឧស្សាហកម្ម កាណាឌីយ៉ា​។​

​លោក​រ៉ុង ឈុន បាន​មានប្រសាសន៍ថា មហា​កូដកម្ម ទូទាំងប្រទេស គ្រោង​នឹងធ្វើ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​។ គោលបំណង នៃ​ការធ្វើ​មហា​កូដ​កម្មនេះ គឺ​ដើម្បី​ទាមទារ ចំនួន ៣ ចំណុចៈ​
១. ទាមទារ​ឲ្យ​មានការ​ដោះលែង​ជនសង្ស័យ ២៣ នាក់ ដែល​កំពុងតែ​ជាប់​នៅក្នុង​ពន្ធនាគារ​។ ២.​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ ក្នុង​មួយខែ និង​៣.​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ករ​ណី​បាញ់​កម្មករ​ស្លាប់ និង​របួស នៅក្នុង​ការប៉ះទង្គិច​គ្នា នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​។​

​លោក​បាន​បញ្ជាក់ថា ជាមួយគ្នានេះ ខាង​សហជីព ក៏​នឹង​គ្រោង​បោះពុម្ព ខិត្តប័ណ្ណ​ចំនួន ៥ ម៉ឺន​សន្លឹក នៅ​ដំណាក់កាល​ទី​១ ដើម្បី​ផ្សព្វផ្សាយ និង​ចែក​ទៅដល់​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ និង​តាម​ក្រុម​គោលដៅ ហើយ​ត្រៀម​ធ្វើ​យុទ្ធនាការ ដើរ​ចែក​ខិត្តប័ណ្ណ​នាពេល​ឆាប់​ខាងមុខនេះ​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya