ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត នៅភ្នំពេញ

ចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩  បញ្ជូនស្រ្តីម្នាក់ ទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី ដើម្បីសួរនាំនិងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

ជនសង្ស័យមានឈ្មោះ ម៉ែន ណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

ក្រោយពីការបើកស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើជនសង្ស័យឈ្មោះ ម៉ែន ណាត ពីបទរំលោភលើទំនុកចិត្ត និងបញ្ជូនសំណុំរឿងទៅជូនចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

សមត្ថកិច្ចបានបង្ហើបថា កំពុងមានអ្នករត់ការសុំដោះលែងជនត្រូវចោទឈ្មោះ ម៉ែន ណាត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈជនរងគ្រោះនៅពុំទាន់បានទទួលសំណងនៅឡើយទេ សូម្បីតែមួយរៀល ។

ដោយឡែកជនរងគ្រោះ សង្ឃឹមនិងជឿជាក់ថា មន្រ្តីអ្នកច្បាប់នឹងពិចារណា ផ្តល់យុត្តិធម៌ដល់ពួកគាត់ដែល បានចាញ់បោកស្ត្រីត្រូវចោទ អស់ប្រាក់ជាច្រើន និងទទូចស្នើសុំដល់តុលាការ មេត្តាឃុំខ្លួនជនត្រូវចោទជា បណ្តោះអាសន្នសិន ដើម្បីរងចាំនីតិវិធីបន្ត ព្រោះបើសិនជាតុលាការដោះលែងជនត្រូវចោទនោះ ជននេះនឹងបន្តរត់គេចខ្លួនដូចកាលពីគ្រាមុនផងដែរ ហើយមិនព្រមទទួលខុសត្រូវចំពោះ សំណងទូទាត់ដែលជនរងគ្រោះបានខូចខាតនោះទេ ។

គួររំលឹកថា ស្ត្រីត្រូវចោទឈ្មោះ ម៉ែន ណាត កំពុងទទួលរងនូវបណ្តឹងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ ក្នុងមុខរបររកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នាជាមួយក្រុមជនរងគ្រោះ ប៉ុន្តែជនត្រូវចោទបានយកទំនិញទៅលក់បានលុយមិនចែកទាំងដើម និងយកទាំងប្រាក់ចំណេញតែម្នាក់ឯង រួចរត់គេចខ្លួនពីក្រុមជនរងគ្រោះជាម្ចាស់ភាគហ៊ុន រហូតក្រុមជនរងគ្រោះសម្រេចដាក់ ពាក្យប្តឹងចូលតុលាការដើម្បីជួយរកយុត្តិធម៌ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya