ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យមួយក្រុម០៥នាក់ ( មានកាំបិតនិងពូថៅ) កាប់ទៅលើជនរងគ្រោះ០២នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅបាត់ដំបង

ជនសង្ស័យមួយក្រុម០៥នាក់ ( មានកាំបិតនិងពូថៅ) កាប់ទៅលើជនរងគ្រោះ០២នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅបាត់ដំបង

បាត់ដំបង:  កាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ ចំណុចក្រុម០២ ភូមិកាច់រទេះ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង (ក្នុងបរិវេណអាហារដ្ឋានយីហោ បារាំង ឆវ័ន្ត)មានករណីហិង្សាដោយចេតនា មានអាវុធបង្កដោយជនសង្ស័យ មួយក្រុមមានគ្នា០៥នាក់( មានកាំបិតនិងពូថៅ) កាប់ទៅ លើជនរងគ្រោះចំនួន០២នាក់បណ្តាលឲ្យរបួសធ្ងន់ត្រូវ បាននាំបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យនិងខូចខាតម៉ូតូចំនួន០១គ្រឿង នោះគឺ ៖
១-ឈ្មោះស៊ិន ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២-ឈ្មោះចាន់ ជឿន ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់បានគេចខ្លួន បាត់ពីមូលដ្ឋាន។ ដោយទទួលបានព័ត៌មាននេះ និងតាមបទបញ្ជា

របស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងបានការសម្របសម្រួលលើនីតិវិធី ពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ លោក ជេត វណ្ណនី ស្នងការរងផែនការ ងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន ដឹកនាំ កម្លាំងនគរ បាលស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ រួមសហការណ៍ ជាមួយស្នងការដ្ឋាននគរ បាលនគរបាលខេត្តប៉ៃលិន ព្រមទាំងបានការ សម្របសម្រួលលើនីតិវិធីពីអយ្យការអម សាលា ដំបូងខត្តប៉ៃលិន ផងនោះ ថ្ងៃទី ៥និងទី៦ ខែ ធ្នូ ឆ្នាំ២០១៩ នគរបាលខេត្តបាត់ដំបងបានស្រាវ ជ្រាវឃាត់ខ្លួនជន សង័្សយជាជនដៃដល់ចំនួន ០៣នាក់ក្នុងចំណោមបក្សពួក ចំនួន០៥នាក់គឺ:
១-ឈ្មោះ យ៉ាន់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅក្រុម០៥ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះធា ធឿង ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅក្រុម០១ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះ ផុត លីហ៑ាង ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន០៣នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya