ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! អ្នកកំលោះចាស់ប្រើល្បិច ឆីកូនក្រមុំគេអាយុ១៦ឆ្នាំ រហូតមានកូន បានចោទនាងថា លួចលុយជាង៣ម៉ឺនដុល្លារ រួចដោះដៃទៅការប្រពន្ធថ្មី

ភ្ញាក់ផ្អើល! អ្នកកំលោះចាស់ប្រើល្បិច ឆីកូនក្រមុំគេអាយុ១៦ឆ្នាំ រហូតមានកូន បានចោទនាងថា លួចលុយជាង៣ម៉ឺនដុល្លារ រួចដោះដៃទៅការប្រពន្ធថ្មី

ភ្នំពេញ ៖  ជីដូននិងចៅស្រីរងគ្រោះ ដោយការរំលោភបំពានទាំងផ្លូវកាយនិងផ្លូវចិត្តពីសំណាក់ បុរសកំលោះចាស់មានវ័យជាង៤០ឆ្នាំម្នាក់ បន្ទាប់ពីភ្ជាប់ពាក្យជាមួយចៅស្រីរួចកាលពីនាងមាន អាយុ១៦ឆ្នាំមកម្លេះគឺក្នុងអំឡុងឆ្នាំ២០១៧មក តែចុងក្រោយ បុរសកម្លោះចាស់ម្នាក់នេះបានល្បិចថោកទាប លួងលោមនាងរួមរក័ រហូតដល់នាងមានកូន១ទៅហើយ បែរជាឆ្លើយដោះសាថា អត់ដឹងអីផង។

ករណីនេះ ក៏បានកើតជាការប្ដឹងផ្ដល់គ្នា ដោយខាងស្រីទាមទារអាហារកិច្ចផ្ដាច់ រួមទាំងជំងឺចិត្តសម្រាលកូនដោយវះកាត់អស់លុយសរុបចំនួន៦២០០០ដុល្លារ។ លុះពេលសាលក្រមតុលាការខេត្តកំពង់ចាមចេញជាស្ថាពរហើយនោះ ខាងភាគីចុងចម្លើយបាននឹងកំពុងរៀបចំការប្រពន្ធថ្មីមួយទៀតយ៉ាងគ្រហ៊ើៗទៅវិញ ពោលគឺបានរំលោភលើសាលក្រមនេះថែមទៀតផង ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា ដោយសារតែគ្មានការអើពើពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាសាលក្រម តុលាការខេត្តកំពង់ចាមហាក់គ្មានប្រសិទ្ធភាពលើជនជាប់ចោទនោះធ្វើឲ្យជនជាប់ចោទជិតរៀបការទៅហើយ។ ដូច្នេះនាងជាមួយនិងជីដូនបាននាំគ្នាឡើងមកកាន់រាជធានីភ្នំពេញ ដើម្បីឲ្យអ្នកធំឬអ្នកមានសមត្ថភាពជួយរក យុត្តិធម៌ដល់រូបនាងផងក្រែងអាចរកឃើញស្រមោលយុត្តិធម៌ខ្លះៗគ្រាន់នឹងបានលុយចិញ្ចឹមកូនដែលឪពុកគេ

បង្កើតកូនចោលដូចសត្វធាតុនេះ ។

តាមប្រភពបានឲ្យដឹងថា ភាគីខាងស្រីជាដើមបណ្ដឹងមានឈ្មោះ រិន រចនា បច្ចុប្បន្នអាយុ១៩ឆ្នាំរស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល សព្វថ្ងៃមានកូនស្រីម្នាក់នាងដាក់ឈ្មោះឲ្យត្រកូលខាងប្ដីទៀតគឺសុខលី ស្រីពេជ្រ ហើយឪពុកក្មេងនេះមិនទទួលស្គាល់កូនរបស់ខ្លួននោះទេ។បុរសនេះឈ្មោះឆែម សុខលី អាយុ៤២ឆ្នាំ មុខរបររកស៊ីចងការប្រាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមស្ដ្រីរងគ្រោះជាដើមបណ្ដឹងរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅភ្នំពេញកាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩នេះថា កាលពីអំឡុងឆ្នាំ២០១៧ ដោយមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាងនាង និងអតីតគូដណ្ដឹងរបស់នាងដូចមាន ឈ្មោះខាងលើនោះបានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីកាលនោះនាងមានអាយុ១៦ឆ្នាំហើយគូដណ្ដឹងមានអាយុ៣៩ឆ្នាំ ។

ក្រោយពីភ្ជាប់ពាក្យរួចគូដណ្ដឹងនោះបាននាំនាងទៅលេងផ្ទះខាងគេនៅស្រុកបាធាយខេត្តកំពង់ចាម។ នៅពេលទៅដល់ផ្ទះរបស់គេហើយប្រៀបដូចសត្វឈ្លូសក្នុងមាត់ខ្លា អ៊ីចឹងគេបានលួងលោមរួមភេទរហូតបាន សម្រេចជាច្រើនដងរាប់មិនអស់ព្រោះថាមុនក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នាដដែល ។

នាងបន្ដថាក្រោយមកនាងបានមកផ្ទះវិញ តែនៅពេលមកដល់ផ្ទះទើបនាងដឹងថានាងមានគភ័ជាមួយអតីតគូដណ្ដឹងនោះ ហើយនៅពេលដឹងថាមានគភ៌ភ្លាមនាងខំទូរស័ព្ទប្រាប់ឪពុកក្មេងនេះដោយចិត្តអរផងភ័យផង ប៉ុន្ដែចម្លើយដែលគូដណ្ដឹង នាងឆ្លើយមកប្រាប់វិញ គេថាអត់ដឹងអីផង ឲ្យដោះស្រាយខ្លួនឯងទៅ។ មិនតែប៉ុណ្ណោះនាងត្រូវបានគូដណ្ដឹងចោទថានាងលួចលុយគេជាង៣ម៉ឺនដុល្លារទៀតផងតែនាងបានបញ្ជាក់ថានាង

មិនបានលួចដូចការចោទប្រកាន់នោះទេ។ នាងហៅថានេះគ្រាន់តែជាលេសដើម្បីគេចង់បែកពីនាងតែប៉ុណ្ណោះ ។

នាងបន្ដថា ចាប់តាំងពីពេលនោះមកនាងបានប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តកំពង់ចាមរហូតដល់ថ្ងៃទី១៤ខែសីហា

ឆ្នាំ២០១៩ តុលាការបានចេញសាលក្រមបង្គាប់ឲ្យចុងចម្លើយចេញសងថ្លៃអាហារកិច្ចរហូតដល់កូនមានអាយុ

ដល់និតិភាព ។ ប៉ុន្ដែចាប់តាំងពីសាលក្រមនេះចេញមកនាងមិនដែលបានលុយពីឪពុកក្មេងនេះ១រៀលលុយខ្មែរនោះទេ មិនតែប៉ុណ្ណោះគេនឹងត្រូវរៀបការជាមួយស្រីថ្មីនៅថ្ងៃទី៨ធ្នូខាងមុខនេះទៀតផង ។ ដូច្នេះហើយដោយសារតែនាងមិនដឹងជាទៅពឹងអ្នកណាទើបនាងនិងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ នៅវេលារសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រែងមានលោកម្ចាស់ប៉ាវចិនណាអាចជួយរកយុត្តិធម៌ជួយនាងបាន។ ក្នុងនោះដែរនាងក៏បានសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង នាងមកនេះមិនស្គាល់អ្នកណាក្រៅពីអ្នករត់ម៉ូតូឌុបនោះទេ នាងក្រណាស់ និងគ្មានប្រាក់គ្រប់គ្រាន់ចិញ្ចឹមកូននោះទេ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya