ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ម្ចាស់ក្រុមហ៊ុនឃាត់ខ្លួនបុរសម្នាក់ ករណីឆូតកាតចាក់ប្រេងលើសចំនួនកំណត់ ដើម្បីយកលុយចាយវាយផ្ទាល់ខ្លួន នៅភ្នំពេញ ​

ម្ចាស់ក្រុមហ៊ុនឃាត់ខ្លួនបុរសម្នាក់ ករណីឆូតកាតចាក់ប្រេងលើសចំនួនកំណត់ ដើម្បីយកលុយចាយវាយផ្ទាល់ខ្លួន នៅភ្នំពេញ ​

ភ្នំពេញ: នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩  ម្ចាស់ក្រុមហ៊ុននាំខ្លួនបុគ្គលិកម្នាក់ប្រគល់ជូនសមត្ថកិច្ច ករណីឆូតកាតចាក់ប្រេងលើសចំនួនកំណត់ ដើម្បីយកលុយចាយវាយផ្ទាល់ខ្លួន។

ជនសង្ស័យឈ្មោះ អឿន ចាន់ណាវុទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនបើករថយន្តដឹកទឹកសុទ្ធអរុណាចែកចាយ នៅខេត្តកំពង់ឆ្នាំង ស្នាក់នៅភូមិស្រែព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មុនពេលកើតហេតុក្រុមហ៊ុនទឹកសុទ្ធអរុណា បានប្រើ និងឲ្យកាតក្រុមហ៊ុនសម្រាប់ចាក់ប្រេង ទៅជនសង្ស័យទុកសម្រាប់ចាក់ប្រេងក្នុង១ថ្ងៃ ៥០លីត្រជាកំណត់ ប៉ុន្តែជនសង្ស័យរូបនោះ យកកាតឆូតចាក់ប្រេងម៉ាស៊ូតតេលាចូលក្នុងរថយន្ត ៥០លីត្ររួចហើយ និងយកកាតឆូតប្រេង ៥០លីត្រទៀត ប្ដូរលុយទុកចាយវាយផ្ទាល់ខ្លួនបន្តបន្ទាប់រហូតគិតជាប្រាក់មានចំនួន ១,៦៨០ដុល្លារ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ក្រុមហ៊ុនត្រួតពិនិត្យការចំណាយចាក់ប្រេង នៅខេត្តកំពង់ឆ្នាំង ឃើញមិនប្រក្រតី ក៏ហៅជនសង្ស័យមកសួរនាំទើបដឹងរឿងខាងលើ នាំទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya