ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » តើកូនស្រី-ប្រុសមានប៉ុន្មាននាក់ទៀត នៅកម្ពុជាដែល ភ្លេចអ្នកមានគុណ ហ៊ានដល់ចំណាយទឹកលុយកាត់ផ្តាច់មនោសញ្ចេតនា រវាងម្តាយនិងកូន ហើយកូនជាអ្នកបង្កើតរឿងដ៏អកត្តញ្ញូបែបនេះ? កូនស្រីបានគូដណ្តឹងជាមេធាវី ឈ្លក់វង្វេងស្នេហ៍ គ្រាន់តែម្តាយមកសួរនាំ រឿងរៀបការ អោយខាងប្រុសហុចលុយ១ម៉ឺនដុល្លារ ដេញកុំអោយមកសួរនិងមករកជួបអីទៀត

តើកូនស្រី-ប្រុសមានប៉ុន្មាននាក់ទៀត នៅកម្ពុជាដែល ភ្លេចអ្នកមានគុណ ហ៊ានដល់ចំណាយទឹកលុយកាត់ផ្តាច់មនោសញ្ចេតនា រវាងម្តាយនិងកូន ហើយកូនជាអ្នកបង្កើតរឿងដ៏អកត្តញ្ញូបែបនេះ? កូនស្រីបានគូដណ្តឹងជាមេធាវី ឈ្លក់វង្វេងស្នេហ៍ គ្រាន់តែម្តាយមកសួរនាំ រឿងរៀបការ អោយខាងប្រុសហុចលុយ១ម៉ឺនដុល្លារ ដេញកុំអោយមកសួរនិងមករកជួបអីទៀត

ភ្នំពេញ៖  ហេតុការណ៍នេះបង្កអោយមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីវេលា ម៉ោង៩ និង១០នាទីយប់ថ្ងៃ ទី ៣ ខែធ្នូ  ឆ្នាំ២០១៩  នៅក្នុងបុរីធូលន  ស្ថិតក្នុងភូមិ ព្រៃ ព្រីងខាងត្បូង១ សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។  ស្ត្រីជាម្តាយ  ឈ្មោះ នាង ពៅ អាយុ៥០ ឆ្នាំ  គាត់បាននិយាយទាំងហួសចិត្តថា រូបគាត់រស់នៅ ខេត្តកោះកុង  ចំណែកកូនស្រីមានឈ្មោះអ៊ុក ស្រីម៉ា អាយុ ២០ឆ្នាំ  មុខរបរ ជាអ្នកលក់ឡេ រស់នៅជាមួយប្តី ឈ្មោះឃាង ឆាយអៀង មុខរបរជាមេធាវី ។

ពិតជាអាសូរណាស់ អាណិតស្ត្រីជាម្តាយ គាត់ខំធ្វើដំណើរ ពីខេត្តកោះកុង ដើម្បីសួរនាំ កូនស្រី និងកូនប្រសារប្រុស រឿងរៀបការ ត្រូវកូន ហុច១លុយម៉ឺនដុល្លារ ថាឈប់ឲ្យម៉ែមកទៀត គឺប្រៀបបាននឹងយកដុំថ្មដ៏ធំក្តៅ ដាក់ចំពីលើដើមទ្រូងម្តាយអីចឹង។

តើកូនស្រី-ប្រុសមានប៉ុន្មាននាក់ទៀត នៅកម្ពុជាដែល ភ្លេចអ្នកមានគុណ ហ៊ានដល់ចំណាយទឹកលុយកាត់ផ្តាច់ មនោសញ្ចេតនា រវាងម្តាយនិងកូន ហើយកូនជាអ្នកបង្កើតរឿងដ៏អកត្តញ្ញូបែបនេះ? ។ មើលចុះគូដណ្តឹង(កូនប្រសារប្រុស) រៀនចេះដឹងរហូតជាមេធាវី មើលងាយម្តាយក្មេកហុចលុយអោយ ១ម៉ឺនដុល្លារ ខណៈគាត់ជាម្តាយខំធ្វើដំណើរ ចំងាយដីរាប់រយគីឡូម៉ែត្រមកសួរនាំ កូនស្រី និងកូនប្រសារប្រុសរឿងថ្ងៃរៀបការនោះ។

ករណីរឿងរ៉ាវដែលហួសចិត្តនឹកស្មានមិនដល់ ដែលស្ដ្រីជាម្ដាយខំស្កាត់ពីខេត្តកោះកុងមកដល់ ភ្នំពេញដើម្បីជួប កូនស្រី របស់ ខ្លួនដែលគាត់អះអាងថា កូនគាត់ស្អាតចិញ្ចឹមថែរក្សាមិនអោយស្រមោចវារលើ ក្រោយពីភ្ជាប់ពាក្យជាមួយបុរស ជាមេធាវីម្នាក់អស់រយៈពេល៣ឆ្នាំមកហើយគេបាននាំគ្នាមករស់នៅភ្នំពេញយ៉ាងសុខសាន្ដមិនទាន់រៀបការផងតែគេបានចុះអេតាស៊ីវិលរួចហើយ ។   ប៉ុន្តែឪពុកម្ដាយនិងបងប្អូនចង់ឲ្យមានពិធីរៀបការតាមប្រពៃណី កុំឲ្យអ្នកស្រុកអ្នកភូមិ ពេបជ្រាយបូចមាត់បត់ដុំដៃ តែមិននឹកស្មានថាពេលមកដល់ជួបមុខកូនទាំងពីរគេឲ្យលុយមួយ ១ម៉ឺនដុល្លាដើម្បីកុំ ឲ្យគាត់មករកកូនទៀត បើសិនជាដូចការអះអាងនេះមែនតើម្ដាយណាទទួលបានទៅ គាត់ ខំបង្កើតកូនមកឈាមទាំង ថ្លុកបែរជាយកលុយ១ម៉ឺនដុល្លាមកទិញទឹកចិត្តគាត់ឲ្យផ្ដាច់ការទាក់ទងបែបនេះទៅវិញនោះ ។
ប្រភពព័ត៌មាន ពីស្ត្រីជាម្តាយឲ្យដឹងថា កូនស្រីរបស់គាត់បានភ្ជាប់ពាក្យតាំងពី ឆ្នាំ ២០១៧ មកម្ល៉េះ ដោយកូនប្រសារបស់ គាត់ បានសន្យាថា  នឹងរៀបការនៅឆ្នាំ ២០២០ ។ ស្ត្រីជាម្តាយបានអះអាងថា៖ ពេលដែល ភ្ជាប់ពាក្យនោះ កូនស្រី របស់គាត់មាន អាយុ ទើបតែ១៧ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកូនប្រសារ ប្រុសបាននាំកូនគាត់ទៅចុះ អេតាស៊ីវិល និង បានសុំកូនស្រីរបស់គាត់ទៅរស់នៅ ជាមួយ  ដើម្បីរកស៊ីមួយរយៈពេលសិន ។ បន្ទាប់ពី មករស់នៅ ជាមួយប្តីរហូត មកកូនស្រីគាត់ ហាក់ដូចជា បានផ្តាច់ទំនាក់ទំនង រវាងកូន និងម្តាយ ពេលទាក់ទងតាមទូរស័ព្ទជួន  លើកជួនមិនលើក ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ ពី ភ្ជាប់ពាក្យ មក មានរយះពេលជិត៣ ឆ្នាំមក ហើយ និងជិតដល់ឆ្នាំកំណត់ រៀបការទៀតផង ទើបគាត់ទូរស័ព្ទ សួរកូនស្រី រឿងរៀបការ តែកូនស្រីប្រាប់ថា  គេ ទើបនឹងទិញផ្ទះ ហើយទិញរថយន្តអស់ លុយហើយ ។ ស្ត្រីជាម្តាយបាននិយាយថា  ៖គាត់ខ្មាសអ្នកស្រុកណាស់កូន គេភ្ជាប់ពាក្យ ក្រោយកូនគាត់ផងគេរៀបការ អស់ហើយ ទើបគាត់សម្រេចចិត្តធ្វើដំណើរពី ស្រុក កំណើត មក ជាមួយ ម្តាយចាស់ម្នាក់ទៀត
មករ កកូន ស្រីដល់ ផ្ទះនៅភ្នំពេញ ដោយ មានអ្នករួមការងារជាមួយកូនបាននាំគាត់មក ដល់ផ្ទះ ។

ស្រ្តីរូបនោះបន្តថា ពេលមកដល់ឃើញកូន មានផ្ទះធំទ្រនំខ្ពស់មានរថយន្តទំនើបជិះ គាត់ មិនហ៊ានចូលផ្ទះកូនទេ តែកូនទាំង២ពីរ របស់ គាត់បានហៅគាត់ចូលក្នុងផ្ទះតែគាត់មិន ហ៊ានចូលទេ គាត់បានសួរនាំរឿង រៀបការ ស្រាប់តែ កូនប្រសាបានប្រើពាក្យមិនសមរម្យទៅលើគាត់ដោយនិយាយថា   “មក នឹងមករកតែលុយ ហើយចោទគាត់ ថាជាម្តាយមុខលុយ ” ។ ពាក្យទាំងនេះ ធ្វើ ឲ្យគាត់ខឹង គាត់បានជេរទៅកូនបង្កើត នឹង កូនប្រសា វិញរហូត ឈ្លោះប្រកែកគ្នា ទៅ វិញទៅមកដោយសារគាត់ខឹង ចិត្តពេកបាន ដេក ននៀលដីយំស្រែករៀបរាប់នៅមុខផ្ទះ កូនក៏ ត្រូវកូនប្រសា  ដែលជាមេធាវី បានទូរស័ព្ទ ប្តឹងសមត្ថកិច្ច អោយមកជួយអន្តរាគមន៍ ភ្លាមៗ ផងដែរ នឹងបំរុងនឹងអោយ ប៉ូលិស ចាប់គាត់ទៀតផង ។ខាងលើនេះជាការរៀបរាប់ចេញពីស្ត្រីជាម្តាយ  ចំណែកភាគីកូនស្រីនិងកូនប្រសារ  ពីរ នាក់ប្តីប្រពន្ធសុំមិនធ្វើការបកស្រាយទេ ទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ។
ក្នុងករណីនេះ សារព័ត៌មានយើងមិនទាន់ទទួលការបកស្រាយបែបណាពីភាគីកូនប្រសារជាមេធាវី និងកូនស្រីគាត់នៅឡើយទេនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya