ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » ព័ត៌មានលម្អិត! បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនដ៏ធំ ចាប់វៀតណាម ៤នាក់ ដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ២៨គីឡូក្រាម នៅភ្នំពេញ

ព័ត៌មានលម្អិត! បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនដ៏ធំ ចាប់វៀតណាម ៤នាក់ ដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ២៨គីឡូក្រាម នៅភ្នំពេញ

(ភ្នំពេញ)៖  ប្រតិបត្តិការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជំនាញបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម។

ប្រតិបត្តិការគ្រឿងញៀនដ៏ធំនេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រតិបត្តិការនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យជនជាតិវៀតណាមទាំង៤នាក់ដែលឃាត់ខ្លួនរួមមាន

*ទី១ ៖ ឈ្មោះ Nguyen Yuan Anh ភេទប្រុស
*ទី២ ៖ ឈ្មោះ Phuong Hoang Veit ភេទប្រុស
*ទី៣ ៖ ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី
*ទី៤ ៖ ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ជាមួយចាប់យកវត្ថុតាំង មេតំហ្វេតាមីន (ICE) ជិត១០គីឡូក្រាម។

ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានជនសង្ស័យបន្តចុះឆែកឆេរ ទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញ ៖

១៖ ក្រាមសារធាតុញៀន អិចស្តាសី (MDMA) ២០ញ្ចប់ធំ ស្មើទម្ងន់ជាង២០គីឡូក្រាម
២៖ សារធាតុរាវពណ៍ស Acetone ចំនួន៣៨ដប ស្មើទម្ងន់ជាង១២គីឡូក្រាម
៣៖ ម្សៅក្រាមពណ៍១កញ្ចប់តូច, (ICE) ១.៨៥ក្រាម
៤៖ សារធាតុរាវពណ៍ខ្មៅ សារធាតុអិចស្តាសី MDMA ២៤ចានជ័រ ស្មើទម្ងន់ជាង៥៤គីឡូក្រាម។
៥៖ ឧបករណ៍កែច្នៃមួយចំនួនធំបន្ថែមទៀត
៦៖ សារធាតុរាវ Acid ជាង១៦គីឡូក្រាម។

បើសរុបវត្ថុតាងចាប់យកទាំង២គោលដៅរួមមាន៖ ១៖ មេតំហ្វេតាមីន (ICE) ៩៩២៧.៣២ក្រាម, អិចស្តាស៊ី (MDMA) ទម្ងន់៧៤៧៦៩.២៥ក្រាម (សរុបសារធាតុញៀនជាង៨៤គីឡូក្រាម) និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម។

បន្ទាប់ពីនគរបាលនាំជនសង្ស័យចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅទីតាំងខាងលើរួចមកនគរបាលបាននាំ

ជនសង្ស័យ និងវត្ថុតាងមកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំអង្គភាព ជំនាញ ឲ្យបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់មេក្លោង និងបង្ក្រាបឲ្យដល់ឬសគល់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya