ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនក្មេងស្រីម្នាក់ ក្នុងចំណោម៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន នៅកណ្តាល

ឃាត់ខ្លួនក្មេងស្រីម្នាក់ ក្នុងចំណោម៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន នៅកណ្តាល

កណ្ដាល:  យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួន ក្មេងស្រីម្នាកក្នុងចំណោម៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ម៉ៅ ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ម៉ៅ រស្មី ភេទស្រី អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
២/ឈ្មោះ ម៉ៅ (រត់គេចខ្លួន)។
៣/ឈ្មោះ ភ័ក្រ (រត់គេចខ្លួន)។
៤/ឈ្មោះ ឡុង (រត់គេចខ្លួន)។
អ្នកទាំង៣រស់នៅភូមិ/ឃុំកើតហេតុ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់
-ជញ្ជីងសំរាប់ថ្លឹងចំនួន១ និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។

នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងជួញដូរសារ ធាតុញៀននៅ ភូមិ/ឃុំខាងលើ ភ្លាមនោះកម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យមួយក្រុមកំពុងជួញដូរ និងប្រើ ប្រាស់សារធាតុញៀន បន្ទាប់មកក៏ធ្វើការចាប់ខ្លួនក្មេងស្រីម្នាក់ និងដកហូតវត្ថុតាងយកទៅអធិការដ្ឋាននគរបាលក្រុង ដោយឡែកជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា សារធាតុញៀនជារបស់ឈ្មោះ ភ័ក្រ យកមកឲ្យឈ្មោះ ម៉ៅ លក់ ។

ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿង និងធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានរត់គេចខ្លួន ដើម្បីចាត់ការតាមច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya