ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ៣នាក់ ចូលលួចលុយក្នុងរោងចក្រ Eminent Garment យកលុយអស់ជាង៣ម៉ឺនដុល្លារ នៅកណ្តាល

ជនសង្ស័យ ៣នាក់ ចូលលួចលុយក្នុងរោងចក្រ Eminent Garment យកលុយអស់ជាង៣ម៉ឺនដុល្លារ នៅកណ្តាល

ខេត្តកណ្ដាល៖ នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ក្រុមជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ៣នាក់ ចូលធ្វើសកម្មភាពគាស់ទូដែកក្នុងរោងចក្រកាត់ដេរយីហោ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) លួចលុយអស់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ពុំស្គាល់អត្ដសញ្ញាណ រីឯជនរងគ្រោះឈ្មោះ PENG HAO JUN ភេប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរនាយកគ្រប់គ្រងរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកទ្រព្យសម្បត្ដិដែលបាត់បង់មាន៖ ប្រាក់ដុល្លារចំនួនដុល្លារ ៣១,៥៧២ដុល្លារសហរដ្ឋអាមេរិក និងខូចទូដែកចំនួន១គ្រឿងផងដែរ ។

ជនរងគ្រោះជាថៅកែរោងចក្របានយកលុយរបស់ខ្លួនទុកក្នុងទូដែក ក្នុងការិយាល័យរបស់ខ្លួន លុះព្រឹកឡើងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលខ្លួនចូលក្នុងការិយាល័យវិញ ស្រាប់តែឃើញទូដែកមានរបើកខ្ទេចខ្ទីបាត់លុយអស់ពីក្នុងទូ ហើយឥវ៉ានក្នុងការិយាល័យរប៉ាតរប៉ាយ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទឹកវិល ដើម្បីពិនិត្យស្រាវជ្រាវ ។

បន្ទាប់ពីនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក នគរបាលជំនាញខេត្ដ ចុះមកពិនិត្យកន្លែងកើតហេតុ និងមើលកាមេរ៉ាសុវត្ថិភាពឃើញថា ជនសង្ស័យមានគ្នា៣នាក់ ពុំស្គាល់អត្ដសញ្ញាណ ចូលលួចគាស់ទូដែក យកលុយនៅវេលាម៉ោង២រំលងអធ្រាត ។

ក្រោយពីពិនិត្យចប់សប់គ្រប់ នគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ រកមុខសញ្ញាទាំង៣នាក់ ដើម្បីចាត់ការតាមច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya