ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ម្ចាស់​សង្វៀន​បញ្ជល់មាន់​ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! នៅភ្នំពេញ

ម្ចាស់​សង្វៀន​បញ្ជល់មាន់​ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! នៅភ្នំពេញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​កើតឡើង​យ៉ាងគំហុក​ដូចជា ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង និង​កន្ទុយលេខ​ជាដើម ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​សង្ស័យថា លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​សង្កាត់​ស្ទឹងមានជ័យ​៣ និង​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។ បញ្ហា​នេះ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​បើក​លេង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយ​ចូលទៅ​តាមផ្លូវ​ដួង​ងៀប​៣ ឆ្លងកាត់​ប្រឡាយ​លូ​ទើប​ទៅដល់​សង្វៀន​បញ្ជល់មាន់​នោះ​តែម្ដង ហើយ​ក្នុង​មួយគូៗ​គេ​ដាក់​ដើម​ថា​ន់​ដល់​ទៅ​រាប់លាន​រៀល​ឬ​រាប់ពាន់​ដុល្លារ​។ ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ឯម ធា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​សង្កាត់​ស្ទឹងមានជ័យ​៣ មិន​ត្រឹមតែ​អត់​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​នោះទេ ថែមទាំង​ចេញមុខ​ការពារ​ទៀតផង​។

 

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​តែង​អួតអាង​ពី​ការបង់​លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកចូលរួម​លេងល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង​កុំ​ឲ្យ​មានការ​ភ័យខ្លាច​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹង​ទៀតថា ផ្ដើមចេញពី​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង​នោះ​ហើយ ទើប​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អំពើចោរកម្ម​លួច​ប្លន់ ចោរ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ខណ្ឌ មានជ័យ ខ្លះ​ផង​ព្រោះ​មិនមែន​តែ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​យ៉ាងគំហុក គឺ​នៅ​សង្កាត់​បឹងទំពន់ និង​សង្កាត់​ស្ទឹងមានជ័យ​២ ក៏​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya