ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » គ្រោង​ដំណើរការសាកល្បង​រថយន្តក្រុង​នៅ​ភ្នំពេញ​ថ្ងៃទី ៥ ​កុម្ភៈ​ ​ស្អែកនេះ

គ្រោង​ដំណើរការសាកល្បង​រថយន្តក្រុង​នៅ​ភ្នំពេញ​ថ្ងៃទី ៥ ​កុម្ភៈ​ ​ស្អែកនេះ

ភ្នំពេញ៖ ប្រធាន​អង្គការ JICA លោក មាសា​គូ កូ​តូ បាន​ថ្លែង​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ រថយន្តក្រុង​១០ គ្រឿង នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​ជា​ជំហាន​ដំបូង នៅ​ផ្លូវ​ព្រះមុន្នីវង្ស ចាប់ពី​រង្វង់​មូល​ស្តា​ត​ចាស់ ដល់​ស្ពាន​ព្រះមុន្នីវង្ស​។

ក្នុង​កិច្ចប្រជុំ ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រថ​យន្ត​ក្រុង ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង នា​សាលប្រជុំ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ ។ សម្រាប់​តម្លៃ​ធ្វើដំណើរ ២ សប្តាហ៍ ដំបូង តម្រូវ​ឲ្យ​យក​១០០០ រៀល ហើយ​ថ្ងៃ​បន្ទាប់​ឡើង​តម្លៃ​យក​១៥០០ រៀល ។

ការសាកល្បង​នៅ​ដើមខែ​កម្ភៈ ឆ្នាំ​២០១៤នេះ។ ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​ក្នុង​រាជធានី​​ភ្នំពេញ មាន​៣​ជំ​ហ៊ាន ។ ជំហាន​ទី​១ តាម​បណ្តោយ​ផ្លួ​វ​មុន្នី​វង្ស ជំហាន​ទី​២ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម និង​ជំហាន​ទី​៣ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya