ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឥឡូវ​គេ​ប្រើល្បិច​វេច​ខ្ចប់​សាច់​សត្វព្រៃ​ដឹក​តាម​រថយន្ត​

ឥឡូវ​គេ​ប្រើល្បិច​វេច​ខ្ចប់​សាច់​សត្វព្រៃ​ដឹក​តាម​រថយន្ត​

ព្រះវិហារ​៖ ការជួញដូរ​សាច់សត្វ​ព្រៃ​នៅតែ​ជា​បញ្ហា​ក្តៅគគុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ សព្វថ្ងៃ ឈ្មួញ​បាននិងកំពុង​ប្រើប្រាស់​គ្រប់​រូបភាព និង​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ការដឹក​ជញ្ជូន​ទៅ​លក់​ពី​តំបន់​មួយ​ទៅកាន់​តំបន់​មួយទៀត​ទាំង​សាច់​ស្រស់​និង​សាច់​ក្រៀម​។

សាច់សត្វ​ព្រៃ​ស្រស់​និង​ក្រៀម ដូចជា​ឈ្លូស ទន្សាយ ត្រកួត ជ្រូកព្រៃ ក្ដាន់​ញ៉ែង និង​សត្វ​អា​ញី​ក្រៀម​។​ល​។​ គេ​មានជំនឿថា អា​ញី​នេះ​អាច​ព្យាបាល​រោ​គ៌ា​ឲ្យ​ជា​បាន​។ កាលពី​ឆ្នាំមុនៗ​ពួក​ឈ្មួញ​ធ្លាប់​ដាក់លក់​ដូរ​យ៉ាង​សេរី​កណ្ដាលវាល តាមផ្លូវ ឬ តាម​តូប​ដាក់លក់​ដូច​សាច់ជ្រូក សាច់គោ ក្នុង​ទីផ្សារ ក្នុង​ក្រុង​ព្រះវិហារ ។ ប៉ុន្តែ​មកដល់ពេលនេះ​គេ​មិនសូវ​ជា​ឃើញ​រូបភាព​បែប​នោះ​ទៀត​ទេ ព្រោះ​ដោយសារ​មាន​អង្គការ​ការពារ​សត្វព្រៃ និង​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាម​ឆ្មក់​បង្ក្រាប​រឹបអូស​ជាច្រើនលើក​ច្រើនសា ព្រមទាំង​បាន​ចាប់​ផាកពិន័យ​លើ​អ្នកលក់ និង​អ្នកទិញ​សត្វព្រៃ​មួយចំនួនធំ​កាលពីពេល​ថ្មីៗ​នេះ​។

​ការ​មិនឃើញ​ដាក់លក់​ជា​សាធារណៈ​ដូច​ពីមុន​នេះ មិនមែន​មានន័យថា​ការជួញដូរ​សត្វ​ព្រៃ​មានការ​ថយចុះ​នោះទេ គឺ​ពួក​ឈ្មួញ​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ដាក់លក់​ជា​សាធារណៈ​តាម​ទីវាល និង​តាម​ផ្សារ មកជា​វេច​ខ្ចប់​បែប​ស្តង់ដារ ទាំង​សាច់​ស្រស់​និង​សាច់​ក្រៀម​ដែល​គេ​អាច​យកទៅ​លក់បាន​នៅ​ទី​ឆ្ងាយ​ជិត តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​អាច​បិទបាំង​ពី​អាជ្ញាធរ ឬ អង្គការ​ទាំងនោះ​បាន​។

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេល​ថ្មីៗ​នេះ​សកម្មភាព​ពួក​ឈ្មួញ​ជួញ​ដូរ​ទិញ​លក់​សត្វព្រៃ​ខុសច្បាប់ ឬ​ការ​កាប់សាច់​ដាក់លក់​នៅតាម​ទីផ្សារ ទាំង​បោះ​ដុំ​និង​លក់​អោយ​តាម​ភោជនីយដ្ឋាន​មួយចំនួន​ក្នុង​ក្រុង​ព្រះវិហារ មានការ​លួចលាក់​រាង​ខ្លាច​ញញើត​សមត្ថកិច្ច​ខុសប្លែកគ្នា​ខ្លាំង​កាលពី​ឆ្នាំមុនៗ ដែល​ឈ្មួញ​ទាំងនោះ​ហ៊ាន​ដឹកជញ្ជូន និង​តាំង​លក់​នៅ​ចំពោះមុខ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ក៏មាន​។

​ប្រភព​ខាងលើ​បាន​និយាយថា សាច់​សត្វព្រៃ​មួយចំនួនធំ​ត្រូវបាន​ឈ្មួញ​បង្វែរ​ធ្វើការ​វេច​ខ្ចប់ បង្កប់​តាម​រថយន្ដ​តាក់ស៊ី និង​រថយន្ដក្រុង​ដឹក​យកទៅលក់​អោយ​ភោជនីយដ្ឋាន​នានា​នៅ​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ យ៉ាង​សុខ​ស្រួល និង​កើប​លុយ​ដាក់​ហោប៉ៅ​ពេញៗ​តែម្តង ដោយ​មិនទាន់មាន​សមត្ថកិច្ច​ជំនាញ​ណា​ដឹង ឬ បង្ក្រាប​ករណី​នោះបាន​ទ្បើ​យ​៕ ដោយៈ តា​មាន់

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya