ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ចង្កូត​ស្តាំ​ទំនើបៗ នាំចូល​តាម​ច្រក​អូរ​ស្មាច់​ ​

ឡាន​ចង្កូត​ស្តាំ​ទំនើបៗ នាំចូល​តាម​ច្រក​អូរ​ស្មាច់​ ​

ឧ​ត្ត​រ​មានជ័យ ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អូ ស្មាច់ នៃ​ក្រុង​សំរោង បានឱ្យដឹងថា ការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ បាន​កម្រើក​ឡើងវិញ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​ស្មាច់ រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ គឺ​នៅ​ស្រប​ពេលដែល​ទំនិញគេចពន្ធ និង​ប្រេងសាំង​មួយចំនួនទៀត ក៏ត្រូវ​បាន​គេ​នាំចូល​ជា​ហូរហែ​។​
គេ​ឃើញ​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុសច្បាប់​ពី ប្រទេស​ថៃ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​ស្មាច់ ចូលមកក្នុង​ស្រុក​ខ្មែរ​។ រថយន្ត​ចង្កូត​ស្ដាំ​ទាំងនោះ ពេល​ចូល​មកដល់​ក្នុង​ព្រំដែន​ខ្មែរ​ភ្លាម គឺ​ក្រុម​ឈ្មួញ​បាន​យក​ចុះ​ពីលើ​ភ្នំ​ភ្លាម ។​
ក្រុម​ឈ្មួញ​ថៃ អាច​នាំ​រថយន្ត​ចង្កូត​ស្ដាំ​ចូលមកក្នុង​ទឹកដី​ខ្មែរ​បាន​តាមរយៈ​រូបភាព ធ្វើជា​ចូលមក​លេងល្បែង​នៅក្នុង​កាស៊ីណូ ហើយ​បន្ទាប់មក ជនជាតិ​ថៃ ទាំង​នោះបាន​វិលត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​រាយការណ៍​ប្រាប់​ប៉ូលិស​ព្រំដែន​ថៃ ថា ឡាន​របស់​ពួកគេ គឺ​ចាញ់ល្បែង​នៅកាស៊ី​ណូ ជាដើម​។​
តាម​លោក​ទទួល​ព័ត៌មាន​ក្នុងពេល​បច្ចុប្បន្ន មិនមែន​មានតែ​រថយន្ត​ចង្កូត​ស្ដាំ​ប៉ុណ្ណោះ​ទេ ដែល​ឈ្មួញ​លួច​នាំចូល គឺមាន​ទាំង​ម៉ូតូ​អត់​ពន្ធ​ខ្លះ​ដែរ ។ លោក​និយាយថា «​មាន​តាំងពី​ម៉ូតូ មាន​តាំងពី​ឡាន​។ មុននឹង​គេ​ចូលមក គឺ​គេ​យក​ចូលក្នុង​កាស៊ីណូ សិន ទើប​គេ​យកចេញ​បន្ត​មក​ក្នុងស្រុក​យើង​»​។​
​ទាំង​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួម​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​មិន​ទទួល ទូរស័ព្ទ ដើម្បី​ឆ្លើយបំភ្លឺ​ជុំវិញ​រឿង​នោះ​ថា​យ៉ាងណា​ឡើយ​។​
​កាលពីពេល​ថ្មីៗ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បង្ហើប​ដោយ​បញ្ជាក់ថា ពេលបច្ចុប្បន្ន នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​ស្មាច់ ក្រៅតែពី​មានការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ គឺ​នៅ​មានការ​នាំចូល​សាំង​គេចពន្ធ​យ៉ាងគំហុក​។ បន្ថែម​ពីលើ​នេះ នៅមាន​ការនាំ​ចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត ដូចជា​ស្រា​បៀ​លី​អូ (LEO) និង​ស៊ីម៉ងត៍ ជាដើម​។​
ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​តាម​ច្រកព្រំដែន​អូ​ស្មាច់ មក​ក្នុងស្រុក​ខ្មែរ​នេះ គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​នាយរង​សន្តិសុខ​ផ្ទៃក្នុង និង​ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​របស់​ស្នងការ​នគរបាល​ខេត្ត ឧ​ត្ត​រ​មានជ័យ មួយរូប​។ ជាមួយគ្នានេះដែរ ក៏មាន​ពាក់ព័ន្ធ​ជាមួយ​ស្នងការរង​ទទួលបន្ទុក​ព្រំដែន និង​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​មួយរូប​ទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya