ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ ​

បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ ​

ភ្នំពេញ​៖ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមាណ​ជាង ៣.០០០​នាក់ បានធ្វើ​ការតវ៉ា​ស្រែក​ទាមទារ ដំឡើង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណត​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន​។​
​នៅក្នុង​ការតវ៉ា​នោះ បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន ទ្រី បានធ្វើ​ការតវ៉ា​ទាមទារ​ចំនួន ៩ ចំណុច រួមមាន​៖
១.​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៥០ ដុល្លារ ក្នុង​មួយខែ សម្រាប់​កម្មករ​។
២.​សុំ​កុំ​កាត់​សម្លៀកបំពាក់​បុគ្គលិក កម្មករ កម្មការិនី​។​
៣.​សុំ​ទាមទារ​បំណាច់​ឆ្នាំ អ្នក​ឈប់​អត់​អស់ គិត​ជា​លុយ​។​
៤.​សុំ​ឲ្យ​មាន​ប្រាក់​ទ្រទ្រង់​សុខភាព និង​ស្នាក់នៅ ប្រាក់​ធ្វើដំណើរ​។​
៥.​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ច្បាប់​ចរាចរណ៍​។​
៦.​សុំ​បុគ្គលិក អ្នកបើកបរ សុំ​ប្រាក់ខែ​គោល ២០០ ដុល្លារ ក្នុង​មួយខែ ដោយ​រក្សា​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។​
៧. សុំ​ឲ្យ​ក្រុមហ៊ុន​មាន​ពេទ្យ​ប្រចាំការ ឲ្យ​បាន​គ្រប់គ្រាន់​។​
៨.​សុំ​ឲ្យ​ថ្ងៃបុណ្យ​គុណ​ស្មើ​ថ្ងៃអាទិត្យ​។​
៩.​សុំ​ឲ្យ​មាន​កាត​សំគាល់​កម្មករ កម្មការិនី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya