ភ្នំពេញ ៖ បង្កការអុកឡុក ក្នុងស្ថានីយ៍ ប្រេង ឥន្ឋនៈ មួយកន្លែង ដែលមានទីតាំងនៅ តាមបណ្តាយផ្លូវ ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ។
ជនសង្ស័យលោក កែវ ភួងវិសាល ភេទប្រុស មុខងារជាសន្តិសុខឯកជន ក្រុមហ៊ុន ssc និងជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ចន្ឋ័ ប៊ុនធឿន ភេទ ប្រុសអាយុ ២២ ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ បច្ចុប្បន្នមានទីលំនៅភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ត្រូវបាន ចាប់ខ្លួនកាលពី ម៉ោង៣រំលងអាធាត្រ ឈានចូលថ្ងៃទី៣ ខែ កុម្ហៈ ឆ្នាំ ២០១៤ នៅមុខផ្សារហេងលី នៅ លើដងផ្លូវ ២៧១ បន្ទាប់ពីមានបណ្តឹងថា ជនសង្ស័យ២នាក់ នេះបង្កការអុកឡុក នៅក្នុងម៉ាត ស្ថានីយ៍ប្រេងឥន្ឋនៈតេលា ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កំលាំងអន្តរាគមន៍ ក្រោមការដឹក នាំ របស់លោក បានប្រដេញបាប់ជនសង្ស័យ ទាំង២នាក់ បានដកហូត ម៉ូតូម៉ាក់I con ពណ៍លឿងលាយស ពាក់ស្លាក់លេខ ក្រុងព្រះសីហនុ 1B-1699 ៕