ភ្នំពេញ ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ជាមួយគ្នា។ ដោយករណីប្លន់ប្រដាប់អាវុធកើតឡើងនៅក្នុងភូមិ សាស្ត្រ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១៩ និង៣០នាទី និងប្លន់ប្រើខ្សែក្រវាត់ស្ថិតចំណុចមុខកាស៊ីណូ ណាហ្គាវើលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង ២២ និង៤០នាទី ។
មុន ពេលកើតហេតុ មានយុវជនវ័យក្មេងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-7077 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះសីហនុ ទិសដៅពីលិចទៅកើត បំណងចូលទៅលេងក្នុងមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែខណៈជិះម៉ូតូដល់ចំណុចមុខណាហ្គាវើល ស្រាប់តែមានជនសង្ស័យ ២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូស្តុបពី មួយគ្រឿងដេញតាមវាយយុវជនខាងលើ បណ្តាលឲ្យដួលរងរបួសបែកក្បាលផ្នែកខាងក្រោយ ហើយពួកគេបំណងលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន តែដោយសារមានអ្នករត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់បី នាំគ្នាស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដូច្នេះពួកគេបានគ្នាឡើងជិះម៉ូតូរបស់ខ្លួនរត់បាត់ស្រមោលទៅ ដោយប្លន់យកម៉ូតូរបស់យុវជនខាងលើ មិនបានសម្រេចនោះទេ ។
ដោយឡែកករណីទី ២ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដោយចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ជិះម៉ូតូស្តុបពី ពណ៌សលាយក្រហម មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ មួយគ្រឿងពីយុវជនម្នាក់កំពុងជិះតាមបណ្តោយផ្លូវបេតុង បានសម្រេច ហើយក្រុមជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជន រងគ្រោះជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ ៕