ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ពិធី​​សំណេះ​សំណាល​​និង​​ពន្យល់​​ពី​​រ​បៀប​​គូស​​សន្លឹក​ឆ្នោត​​នៅ​​សង្កាត់​​ព្រែក​​ឫស្សី​​

ពិធី​​សំណេះ​សំណាល​​និង​​ពន្យល់​​ពី​​រ​បៀប​​គូស​​សន្លឹក​ឆ្នោត​​នៅ​​សង្កាត់​​ព្រែក​​ឫស្សី​​

កណ្តាល៖ នៅ​រសៀល​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​បាន រៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ពន្យល់​ពី​របៀប​គូស​សន្លឹកឆ្នោត ដល់​សមាជិក​សមាជិកា​បក្ស ប្រជាជន​កម្ពុជា ចំនួន​៤៤១​នាក់ ក្រោម​អធិប​តីភាព​លោក​វេជ្ជបណ្ឌិត កែវ សាន ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណៈ​ដឹកនាំ​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន សង្កាត់​ព្រែក​ឫស្សី លោក​ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី ព្រមទាំង​ក្រុមការងារ​គណៈ​ពង្រឹង​មួយចំនួនទៀត បាន​ចូលរួម​ផងដែរ​។

បន្ទាប់ពី​ចៅសង្កាត់​ព្រែក​ឫស្សី​លោក អេង ថន បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ការរៀបចំ​ឯក​សារ​និង​របៀប​គូស​សន្លឹកឆ្នោត​ដល់​សមា​ជិ​ក​សមាជិកា​បក្ស សង្កាត់​ព្រែក​ឫស្សី ដើម្បី​ចូល​រួម​បោះឆ្នោត​នៅ​ថ្ងៃ​២៨​ខែកក្កដា​ខាងមុខ​រួចមក លោក​ម៉ឹង យូ​ឡេង អនុប្រធាន គណៈ​ពង្រឹង​​បាន​ឡើង​មានមតិ​សំណេះសំណាល ដោយ​លើកឡើងថា ក្នុងនាម​លោក​ជា​ប្រធាន​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ចុះជួយ​សង្កាត់​ព្រែក​ឫស្សី ហើយដោយ មានការ​ជំរុញ​ពី​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន លោក​បានរៀបចំ​គំរោង រហូត​សំរេចបាន​នូវ​បណ្តាញ​​ប្រព័ន្ធ​លូបង្ហូរទឹក​និង​ធ្វើ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ និង​ស្ពានគ្រប់​ទីកន្លែង។នៅក្នុង​ភូមិ សង្កាត់​ព្រែក​ឫស្សី ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ដែលជា​ហេតុ​បណ្តាល​ឲ្យ​បង​ប្អូន​កូនក្មួយ​ពិបាកធ្វើ​ដំណើរ​និង ឆ្លងកាត់​ស្ទឹង​ព្រែក​ឫស្សី ហើយក៏​ជាការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ធ្វើដំណើរ​ផងដែរ​។​​លោក​ម៉ឹង យូ​ឡេង បាន​បន្តទៀតថា ជាច្រើន​ឆ្នាំ​មកនេះ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន កម្ពុជា ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​ប្រទេសជាតិ​បាន​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​បណ្តាញ​ផ្លូវថ្នល់​ស្ពាន​គ្រប់​ទីកន្លែង ដែល​អាច​ឲ្យ​បងប្អូន​កូនក្មួយ​ងាយស្រួល​ធ្វើដំណើរ ចង់ទៅ​កំសាន្ត​ឯ​ខេត្ត ឆ្ងាយៗ ដែល​ពីមុន​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​ទើបនឹង​រំដោះ​រួច​ផុតពី​សម័យ​ខ្មែរក្រហម​ប៉ុលពត ថ្ងៃ​៧​មករា ឆ្នាំ ១៩៧៩​។ ដោយសារតែ​ស្នាដៃ​ដឹកនាំ​តាំងពី​បាតដៃ​ទទេ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​ត្រឹមតែ​រីកចំរើន​តែ​បណ្តាញ​ប្រព័ន្ធ​ផ្លូវថ្នល់​និង​ស្ពាន​គ្រប់​ទីកន្លែង​ប៉ុណ្ណោះ​ទេ គឺ​សូម្បី​សាលារៀន មន្ទីរពេទ្យ​និង​វត្ត​អារាម ដែល​យើង​មិនអាច​ពណ៌នា​អស់​ទេ​។ ដូច្នេះ​ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ អភិវឌ្ឍន៍​ប្រទេសជាតិ​ទៅ​ថ្ងៃមុខ​ទៀត សូម​បងប្អូន​កូនក្មួយ​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

លោក​ម៉ឹង យូ​ឡេង បាន​បន្ត​អាន​គោលនយោបាយ​ទាំង​៩​ចំណុច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ក្រើន រំលឹក​អំពី​របៀប​គូស​សន្លឹកឆ្នោត​ដល់​សមា​ជិ​ក​សមាជិកា ដែល​លោក​​ចៅ​សង្កាត់​បង្ហាត់បង្រៀន​មកហើយ​នោះ សុំ ឲ្យ​បងប្អូន​គូស​ឲ្យ​ចំ​ក្នុង​រង្វង់​សន្លឹក​ឆ្នោត​លេខ​រៀង​ទី​៤ សញ្ញា​រូប​ទេវតា​និង​បាន​ពន្យល់​អំពី​គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ថា អ្វី​ដែលជា​សមិទ្ធផល​សំរេច​បាននិងកំពុង​ធ្វើ ហើយនឹង​បន្តធ្វើ​ទៀត នៅ​ពេលដែល គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រាជរដ្ឋាភិបាល​។

​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នោះដែរ លោក​វេជ្ជបណ្ឌិត កែវ សាន ក៏បាន​ឡើង​មានមតិ​សំណេះ​សំណាល​និង​បាន​ពាំនាំ នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​៣ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​តែង​យក​ចិត្តទុកដាក់​អំពី​សុខទុក្ខ​និង​ជីវភាព​របស់​សមាជិក​សមាជិកា ក៏​ដូច​ប្រជាពលរដ្ឋ នៅ​សង្កាត់​ព្រែក​ឫស្សី​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា បើទោះបី​លោក​មាន​វ័យ​ចំណាស់​អាយុ​ដល់​ទៅ​៨០​ឆ្នាំ​ក៏ដោយ ហើយ​មិនសូវ មាន​កំលាំងកំហែង​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​ប្រឹងប្រែង​មកជួប​បងប្អូន ដោយសារ​ស្រឡាញ់​រាប់អាន​និង អាណិត​បងប្អូន​កូនចៅ​ចង់ដឹងថា តើ​សុខ​ទុក្ខ​យ៉ាងណា​? និង​ដោយសារ​មានការ​ជំរុញ​ពី​ប្រមុខ​ដឹកនាំ​គណបក្ស ប្រជាជន​កម្ពុជា ពិសេស​សម្តេច​តេ​ជោ ហ៊ុនសែន ទើប​លោក​ប្រឹងប្រែង​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក ឫស្សី​នេះ និង​ដើម្បី​ដឹកនាំ​ក្រុមការងារ​គណៈ​ពង្រឹង ចុះជួយ​អភិវឌ្ឍន៍​ក្នុងភូមិ​សង្កាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក វេជ្ជបណ្ឌិត​បាន​បើក​សា​លាម​ត្តេ​យ្យ ដើម្បី​បង្រៀន​ដល់​ក្មេង​កំព្រា ក្មេង​អនាថា​និង​ក្មេង​ដែល​គេ​បោះបង់ចោល ដោយ​មិន​យកលុយ​ដែលមាន​សិស្ស​រាប់ពាន់នាក់​បាន​ចូលរៀន ដែល​សាលា​ទី​១​នៅក្នុង​សង្កាត់​ព្រែក​ឫស្សី ទី​២ នៅ​បឹង​ខ្យា​ង ទី​៣ នៅ​កោះក្របី និង​ទី​៤ នៅ​កៀនស្វាយ​។

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា បន្តិចទៀត លោក​នឹង​បើក​សាលាបង្រៀន​ភាសា​អង់​គ្លេស កុំព្យូទ័រ​សំរាប់​ក្មេង ទាំងនោះ រៀន​ដោយ​មិន​យកលុយ​ទៀតផង​។ លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា ដែល​បាន យល់​និង​ចេះ​គូស​សន្លឹកឆ្នោត សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខ នេះ​៕ ដោយ​៖ ដាំ ជា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya