ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ និយាយប្រាប់​ប៉ូលិស រឿង​បាត់​ម៉ូតូ ​

យុវជន​ម្នាក់ និយាយប្រាប់​ប៉ូលិស រឿង​បាត់​ម៉ូតូ ​

ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​នាំ​ឲ្យ​មន្ត្រី នគរបាល ប៉ុស្តិ៍​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឈឺក្បាល​ទាំងយប់ ចំពោះ​រឿង បាត់​ម៉ូតូ​របស់ខ្លួន ដោយ​ម្តង ឆ្លើយថា អីចេះ ម្តងថា អីចុះ នៅវេលា​ម៉ោង ប្រមាណ ៧​និង​១៥​នាទី យប់​ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤  ។​
​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង កើតហេតុ ខាងលើ យុវជន​ម្នាក់ បានមក​ប្តឹង សមត្ថកិច្ច​ថា ខ្លួន​បាត់​ម៉ូតូ មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ នៅ​ចំណុច ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ ក្រោយពី​ការសួរនាំ ជនរងគ្រោះ រូបនេះ បាន​និយាយ មិន​ច្បាស់លាស់ ដោយ​ម្តងថា មាន​ក្រុមចោរប្លន់ យក​កាំភ្លើង​ភ្ជង់ ពេល​ខ្លួន​កំពុង​ឈប់​ម៉ូតូ ម្តងថា ធាក់​យក​ម៉ូតូ ដែល​កំពុង​ជិះ​។​
​ដោយឡែក ភិនភាគ​ម៉ូតូ​របស់​ជនល្មើស​នោះ ជនរងគ្រោះ ខាងលើ បាន​និយាយថា ម៉ាក​ស្តុ​ប​ពី ម្តងថា​ពណ៌​ស ម្តងថា​ក្រហម និង​ម្តងថា ក្រហម លា​យស ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​នូវ​រឿង​រ៉ាង​ខាងលើនេះ បានទេ ដោយសារតែ ជនរងគ្រោះ​និយាយ​មិនដឹង​ខុសត្រូវ​។​
​បើតាម​សមត្ថកិច្ច យុវជន​រូបនេះ មានឈ្មោះ ចេ​ត វណ្ណៈ អាយុ​២០​ឆ្នាំ ស្នាក់នៅ ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​មុនពេល​កើតហេតុ យុវជន​ខាងលើ បានមកពី​ផឹកស៊ី នៅ​ម្តុំ​លូទឹកស្អុយ បឹងត្របែក ហើយ​មកជួប​ស្រី​ស្នេហ៍ នៅ​ចំណុចកើតហេតុ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya