ភ្នំពេញ៖ នាវេលាម៉ោងជាង៧ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ លោក អាន ឆៃ អាយុ ៣៣ឆ្នាំ រងរបួស រងរបួសបាក់កជើងខាងឆ្វេងផងនោះ ត្រូវបានគេឌុបទៅទម្លាក់ចោលតាម ដងផ្លូវមុខអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ។
លោក អាន ឆៃ បានអះអាងប្រាប់សមត្ថកិច្ចថា រូបលោករស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវ បានអ្នករត់ម៉ូតូឌុប ឌុបពីលើស្ពានអាកាសទៅទម្លាក់ចោល។
ទោះជាយ៉ាងណា លោក អាន ឆៃ មិនបានប្រាប់ពីមូលហេតុ នៃការរងរបួសបាក់ជើងខាងឆ្វេងនោះឡើយ។ បើតាមសមត្ថកិច្ច បន្ទាប់ពីពិនិត្យអការៈបានបញ្ជាក់ថា លោក អាន ឆៃ អាចជាជនញៀនថ្នាំ៕