ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន របួសធ្ងន់​ទាំង​២​នាក់​ ​

ម៉ូតូ​បុក​ឡាន របួសធ្ងន់​ទាំង​២​នាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ក្នុង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជែង​រថយន្ត​រួច​ក៏​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ ព្យាបាល​ភ្លាមៗ ។​
​បុរស​ទាំង​២​នាក់​ដែល​ជិះ​ម៉ូតូ​ទៅ បុក​រថយន្ត​ទាំង​កម្រោល​ខាងលើនេះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល 1H-9986 ។ ចំណែក​រថយន្ត​មួយគ្រឿង​ដែល​បុរស​ទាំង​២​នាក់​បើក​បុក​ត្រូវបាន​គេ ស្គាល់ឈ្មោះ ហៃ ស៊ីណា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា បើករថយន្ត​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-1058 ។​
មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​២​នាក់​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​ជិះ​ជែង​រថយន្ត​ក​ក៏​ជ្រុល​ទៅ បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​និង​ម៉ូតូ ខ្ទេច​ទាំងសងខាង ហើយ​ជនរងគ្រោះ​ទាំង​២​នាក់​រងរបួស​ធ្ងន់ ។ ភ្លាមៗ​នោះ​ត្រូវ​រថយន្ត​សង្គ្រោះ​របស់ គ្លីនិក​ឯកជន​ដឹក​ជនរងគ្រោះ​ទាំង​២​នាក់​ទៅ​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya