ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានអន្តរជាតិ » ក្រុម​មេដឹកនាំ​វៀតណាម​គេច​ផុត​ពី​ការ​បោះឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​ដំបូង

ក្រុម​មេដឹកនាំ​វៀតណាម​គេច​ផុត​ពី​ការ​បោះឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​ដំបូង

ក្រុងហាណូយៈ លទ្ធផល​ជា​ផ្លូវការ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​មេដឹកនាំ​កុម្មុយនីស្ត​ប្រទេស​វៀតណាម​បាន​គេច​ផុត​ពី​ការ​បោះឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​លើក​ដំបូង​ពុំ​ធ្លាប់​មាន ដោយ​កាសែត​រដ្ឋ បាន​សរសើរ​ថា​ជា​«​ប្រវត្តិសាស្ត្រ​»​ប៉ុន្តែ​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​បាន​បដិសេធ​ថា ឆាកល្ខោន​។

ការ​បោះឆ្នោត​ដែល​ត្រូវ​ធ្វើ​រៀងរាល់​ឆ្នាំ​នេះ ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​យល់​ឃើញ​ថា​ជា​ការ​ប៉ុនប៉ង​របស់របប​ផ្តាច់ការ​ដើម្បី​កាត់​បន្ថយ ការ​មិន​ពេញ​ចិត្ត​ជា​សាធារណៈ​កំពុង​កើនឡើង​ជុំវិញ​កង្វះខាត​គណនេយ្យភាព​និង​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​តែ​មួយ​បក្ស​។

មន្ត្រី​ទាំងអស់​៤៧​នាក់​ទទួល​បាន​ការ​គាំទ្រ​៥០​ភាគរយ​ដែល​ត្រូវ​ការ​ពី​សមាជិកសភា​គ្រប់គ្រង​ដោយ​កុម្មុយនីស្ត​ក្នុង​ការ​បោះឆ្នោត​ពី​ថ្ងៃ​ចន្ទ​ចៀសវាង​វិធាន​ការ​វិន័យ។

ប៉ុន្តែ​ប្រមាណ​ជា​១/៣​នៃ​សមាជិក​សភា​បាន​សម្តែង​ទំនុក​ចិត្ត​ទាប លើ​ភាព​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ង្វៀន តឹនយុង ដែល​ប្រឡាក់​ដោយ​រឿង​អាស្រូវ​ពុករលួយ​និង​កង្វល់​ជុំវិញ​ចំណាត់​ការ​សេដ្ឋកិច្ច​ទន់​ខ្សោយ​របស់​លោក​។

ទេសាភិបាល​ធនាគារ​កណ្តាល​បាន ទទួល​ការ​បោះឆ្នោត​ទុក​ចិត្ត​ទាប​ពី​ជាង​៤០​ភាគរយ​ពី​សភា។

យោង​តាម​បណ្តាញ​ព័ត៌មាន​រដ្ឋ​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​មិន​ទទួល​បាន​ការ​គំាទ្រ​ពី​សមាជិកសភា​យ៉ាង​តិច​ពាក់​កណ្តាល​សម្រាប់​ពេល​ពីរ​ឆ្នាំ ជាប់​ៗ​គ្នា អាច​ត្រូវ​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​។​អ្នក​ប្រឆាំង លោក​ផាម ហុងសុន ដែល​ធ្លាប់​ដេក​គុក​៥​ឆ្នាំ​ដោយសារ​ការ​ប្រឆាំង​របស់​លោក បាន​និយាយ​ថា​៖ «​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​សុពលភាព​ជាថ្មី​សម្រាប់​របប​ផ្តាច់ការ​ប៉ុណ្ណោះ ជា​ការ​បិទបាំង​ថ្មី​សម្រាប់​ពួកគេ​»​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya