ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បទល្មើស​នេសាទ​បាន​មានការ​កើនឡើង យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជលផល ត្រូវដង​ត្រូវផ្លែ​ ​

បទល្មើស​នេសាទ​បាន​មានការ​កើនឡើង យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជលផល ត្រូវដង​ត្រូវផ្លែ​ ​

សៀមរាប ៖  បទល្មើស​នេសាទ បាន​កក្រើក​ឡើងវិញ បន្ទាប់ពី​ការចុះ​បង្ក្រាប​គ្រាន់តែ​ជា​ពិធី និង​ជាស​ញ្ញា ប្រាប់​ដល់​អ្នក​ដាក់​បទ​ល្មើស តែ​ត្រូវបាន​គេ​ដឹងថា នាយ​សង្កាត់ នាយផ្នែក បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ និង បានទទួល​លាភស្ការៈ ពី​ឈ្មួញ ដោយ​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​សូម្បីតែ​បន្តិច ថែមទាំង​បើកភ្លើង​ខៀវ ឲ្យ​មានការ​ដាក់​សាច់​ក្រឡា​ញឹក ដាក់​អ៊ុយ ជាពិសេស​ភ្លើង​ឆ្នុក​ពាសពេញ​ផ្ទៃ​ទឹក ។​
​ជាក់ស្តែង​បទល្មើស​នេសាទ ត្រូវបាន​គេ​ដឹងថា បានធ្វើ​សកម្មភាព​នៅ​ចំនុច ព្រែក​ក្នុង  តំបន់​ស្កា​ត្រី ប៉ា​លហាល ផ្នែក​ខាងក្រៅ​នៅ​ចំនុច ជ្រោយ សរ ដង​គម​ទី​៣ ក្នុង​ដែនដី​ឡូ​លេខ​៦ ផ​កោះដាច់ កោះ​ព្យុង  ចំណែក​ឆ្នុក​ដាក់​នៅ​កណ្តាលទន្លេ ត្រូវបាន គេ​ដឹងថា អ្នក​ដែល​បាន សែន​អោយ​សមត្ថកិច្ច​ជលផល  ដើម្បី​ដាក់​បទល្មើស ឈ្មោះ ស្រួច​លោក ផាត ផល្លី លោក​គុណ  ចំណែក​វៀតណាម លោក វៀង​យ៉ាំង​ឡើយ តាឡុ​ក  ពី​នាក់​នេះ​ជា​ជើង​ខ្លាំង​ខាង ដាក់​បទល្មើស ដោយ​មិន​មានការ​ខ្លាចញញើត​ពី​ច្បាប់ ។​
​សកម្មភាព​ដាក់​បទល្មើស ត្រូវបាន​គេ ប្រទះឃើញ​ចាប់តាំងពី ឃុំ​កំពង់​ឃ្លាំង មាត់​ខ្លា ពេជ្រ​ចក្រី ស្ទឹង​ជ្រៅ គឺ​សុទ្ធតែជា​ការប្រើប្រាស់ ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ ទាំងយប់​ទាំង​ថ្ងៃ តែ​ទោះជា​មានការ​ចុះមក ម្តងម្កាល​របស់​សមត្ថ​កិច្ច គឺជា​ការ​ចុះមក​គ្រាន់តែ​ពិធី ឲ្យ​គេ​ដឹងថា​ចុះមក តាមពិត​ឈ្មួញ​បាន​ចរចា​ចាប់​តាំង ពី​កាណូត​ចេញ​បាន ១០​ម៉ែត្រ​ម្លេះ ទើប​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល មូលដ្ឋាន​រៀបចំ​ដូច​ឆាកល្ខោន  តំ​ម្រូ​វ​ឲ្យ​ក្រុម​អ្នក​ចុះមក ទៅធ្វើ​ការបង្ក្រាប តែ​ចំណុច​ណា​មាន បទល្មើស​ច្រើន ម្ចាស់​បទល្មើស​សែន​ហើយ  មិន​ហ៊ាន​ទៅជិត​ទៀត​ទេ ។​
​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា ឈ្មួញ​ដាក់​បទល្មើស បាន​បង់លុយ​អោយទៅ សមត្ថកិច្ច គ្រប់​ស្ថាប័ន និង​គ្រប់ ជំនាញ​សម្រាប់​ដែល​ប្រចាំ​ការពាក់​ព័​ន្ឋ និង​ទន្លេសាប  ក្នុង​ឆ្នុក​មួយ ៦០​ម៉ឺន​រៀល អ្នក​អូស​អួន​ក្រឡា​ញឹក បង់ មួយ​វង់ ១​លាន​រៀល ព្រមទាំង​បទល្មើស​ដទៃទៀត ក៏​សុទ្ធតែ​បង់​ទាំងអស់ ទើប​ការងារ​ដាក់​បទល្មើស​នៅក្នុង ឃុំ​កំពង់​ឃ្លាំង​ប្រកបដោយ​រលូន ប្រភព​បាន​បន្តថា នៅពេលដែល មាន​គំ​ម្រោ​ង ថ្នាក់លើ​ចុះទៅពិនិត្យ​ម្តងៗ មិនទាន់​ទាំង​ដល់​ថ្ងៃ​ផង ឈ្មួញ​ដាក់​បទល្មើស​ដឹង​ដំណឹង រួចជាស្រេច​បាត់ទៅហើយ ។​
​ពាក់​ព័​ន្ឋ​ទៅនឹង បទល្មើស​ដែល​បានដាក់​ពេញ​ផ្ទៃ​ទឹក​ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង កម្ពុជា​ថ្មី​បាន​ព្យាយាម ទំនាក់ទំនង​ទៅ​លោក ហោ ឡា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល កំពង់​ឃ្លាំង ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណី​ដែល​បណ្តែតបណ្តោយ ឲ្យ​មាន​បទល្មើស ប្រើប្រាស់​ឧបករណ៍ នេសាទ​ខុសច្បាប់ តែ​មិនអាច​ធ្វើការ​ទំនាក់ទំនង​បាន​។​
​លោក សរ ម៉ាប់ នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក បាន​ឲ្យ​ដឹងថា​ពិតជា​មានការ​ដាក់​ឆ្នុក​ពិតប្រាកដ មែន នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ដោយមាន​ការព្រមព្រៀង​គ្នា ពី​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​ដាក់​ដើម្បី ចិញ្ចឹម​ត្រី ឆ្តោរ និង​អោយ​លក់​ឲ្យ​អស់​នៅ​ថ្ងៃ​១.៤.២០១៤ និង​ហាម​មិនអោយ​ចិញ្ចឹម​ទៀត​៕
​    ​    ​ដោយ  ប៊ុន រដ្ឋា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya