ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » អានហើយទើបដឹង! ម្តាយឯណាចង់ឲ្យកូនក្រ ហេតុតែវណ្ណៈខុសគ្នា ម៉ែល្ងង់ ទើបក្រ សូម្បីតែកន្លែងគេងក៏គ្មានឲ្យកូនគេង លុយក៏គ្មាន បាយក៏អត់ កុំស្អប់ កុំខឹងម្តាយណាកូនណា សុំទោសណាកូនសម្លាញ់ម្តាយ

អានហើយទើបដឹង! ម្តាយឯណាចង់ឲ្យកូនក្រ ហេតុតែវណ្ណៈខុសគ្នា ម៉ែល្ងង់ ទើបក្រ សូម្បីតែកន្លែងគេងក៏គ្មានឲ្យកូនគេង លុយក៏គ្មាន បាយក៏អត់ កុំស្អប់ កុំខឹងម្តាយណាកូនណា សុំទោសណាកូនសម្លាញ់ម្តាយ

ជីវិតពិតរបស់ម្តាយ  ៖  យ៉ាងណាមិញ ពេលចុះពីឡានភ្លាមៗ ពួកគេគ្មានកន្លែងដែលត្រូវទៅនោះទេ លុយក៏អត់ បាយក៏ឃ្លាន ។ ដោយទល់ច្រកទៅហើយ ស្រ្តីនោះក៏បាននាំកូនទាំងបួននាក់របស់គាត់មកដេកនៅគល់ស្ពានអាកាស៧មករា ជិតពេទ្យលោកសង្ឃ ។  ព្រះអើយ ស្រ្តីម្នាក់ និង កូនតូចៗចំនួនបួននាក់ ឡើងពីខេត្តព្រៃវែង មកដល់ក្រុងភ្នំពេញទាំងយប់ ព្រោះតែវិបត្តិគ្រួសារ ។

នៅម៉ោងរំកិលដល់១រំលងអាធ្រាត្រទៅហើយ ព្រះអើយ មូសច្រើនណាស់..ម្តាយមិនហ៊ានដេកនោះទេ សុខចិត្តអង្គុយបក់អោយកូន ខ្ញុំបាទបានទទួលព័ត៌មាននេះហើយ ពិតជាខ្លោចចិត្តខ្លាំងណាស់ ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្ត អោយកូនសិស្សរបស់ខ្ញុំ ទៅទទួលពួកគេមកសម្រាកនៅផ្ទះរបស់ខ្ញុំសិន…..ចាំស្អែក ពេលខ្ញុំទៅដល់ភ្នំពេញវិញ ចាំគិតទៀត ។

ខ្ញុំក៏សូមអំពាវនាវ អោយបងប្អូនទាំងអស់គ្នា ចូលរួមចំណែកជាមួយខ្ញុំក្នុងការជួយពួកគេផង ព្រោះខ្ញុំ ម្នាក់ឯង គឺទៅមិនរួចនោះទេ ។

បញ្ជាក់ ៖ ឥឡូវនេះ ពួកគេកំពុងតែស្នាក់នៅផ្ទះរបស់ខ្ញុំ ដែលមានទីតាំង ឋិតនៅជាប់សាលាបឋមសិក្សាសូឡា ផ្លូវសូឡាតែម្តង ។ សម្រាប់ព័ត៌មានបន្ថែម លេខរបស់ខ្ញុំ 012 32 47 11 ; 093 32 47 11 ៕ សូមអរគុណ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya