ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » អធិការ​ស្រុក​ជីក្រែង ព្យាយាម​បិទបាំង​ព័ត៌មាន ខណៈពេល​ដែលមាន សកម្មភាព ចោ​លួច ចោ​ប្លន់ គាស់​ផ្ទះ ​

អធិការ​ស្រុក​ជីក្រែង ព្យាយាម​បិទបាំង​ព័ត៌មាន ខណៈពេល​ដែលមាន សកម្មភាព ចោ​លួច ចោ​ប្លន់ គាស់​ផ្ទះ ​

សៀមរាប​៖  ជាច្រើនលើក​ច្រើនសារ ដែលមាន​ការសង្ស័យថា សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ជីក្រែង បាន​ព្យាយាម​បិទបាំង​ពត៌មាន ថែមទាំង​ហាម​មិនអោយ អ្នកយក​ពត៌មាន ចូល​ថតរូប​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ នៅពេលដែល​ចាប់បាន​ចោរ គាស់​ផ្ទះ ចោរលួច ចាប់​ឈើ​គ្រញូង និង​ខ្មោច​ស្លាប់ ដែលជា​ហេតុ​ធ្វើអោយ មានការ​សង្ស័យថា​មាន​ចេតនា​បិទបាំង ។​
​តាម​សេចក្តីរាយការណ៍​ថា ខ​ណ្ទ​ពេលដែល សមត្ថកិច្ច​បាន ដឹកនាំ​កំលាំង ចុះ​ឆែកឆេរ ផ្ទះសំណាក់ ដែលមាន​យីហោ ង៉ោ ពាង ស្ថិតនៅក្នុង ឃុំ កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៤ ខណៈពេលដែល​នាំ ជនសង្ស័យ​ដែល​បាន លួច​លុយ​ថៅកែ​ម្នាក់ ជាង ៣០​លាន  នៅ​ចុង​ឃ្នា​ស ដែលមាន​បក្សពួក ចំនួន ៣​នាក់ តែ​មិនទាន់​ដឹង​អត្តសញ្ញាណ  ក្នុងនោះ​មាន​គូកន​ម្នាក់ ក្នុងចំណោម​៣​នាក់ បានគេច​ខ្លួន​គេចខ្លួន​ទៅ​ជួល​ផ្ទះសំណាក់ ខាងលើ​ដើម្បី ទុល​លាក់​លុយ​ដែល​លួចបាន ក្រោយមក​ជនសង្ស័យ​បាន ចេញពីផ្ទះ​សំណាក់ ងោ ពាង ត្រឡប់​ទៅ​ខេត្ត​វិញ ក្រោយមក​ក៏ត្រូវ​បាន សមត្ថកិច្ច​ក្របួច​បាន​តែម្តង ហើយ​បាន​នាំ ជនសង្ស័យ​មក​យកលុយ​ដែល​បាន​លាក់ទុក ក្នុងផ្ទះ​សំណាក់ ង៉ោ ពាង ក្រោយពី​ឆែកឆេរ បាន​រកឃើញ លុយ​ចំនួន ១​លាន​រៀល  ចំណែក​៣៦​លាន​ទៀត​បក្សពួក​រក្សាទុក ជនសង្ស័យ និង​ត្រូវបាន​បញ្ជូនទៅ កាន់​ស្នងការ ខេត្តសៀមរាប​។
​សេចក្តីរាយការណ៍ បាន​បន្តថា ខណៈពេលដែល ស​ត្ថ​កិច្ច​ក្របួច​បាន​ជនសង្ស័យ បែរជា​លោក ភិ​ម សាវ៉ា​ន់ ផ្នែក​ព្រហ្ម​ទ​ណ្ទ បាន​ហាមឃាត់​មិនអោយ អ្នកយក​ពត៌មាន ថតរូប​ដើម្បី​ធ្វើការ ផ្សព្វផ្សាយ​នោះទេ ដែលមាន ចេតនា​បិទបាំង​ពត៌មាន ដែល​បាន​កើតឡើង​នៅ ក្នុងស្រុក​ជីក្រែង មិនតែប៉ុណ្ណោះ​ជាច្រើនលើក ច្រើនសារ  នៅក្នុង​ស្រុក​ជីក្រែង មាន​ហេតុ​ការ ខ្មោច​លង់ទឹក​ស្លាប់ ចោរលួច​គាស់​ផ្ទះ ចោរលួច​លុយ ចាប់​ឈើ​គ្រញូង  តែ​ត្រូវបាន​ស​ត្ថ​កិ​ច្ចនៃ​អធិការ​ស្រុក​ជីក្រែង ហាម​មិនអោយ​ថត ។​
​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកយក​ពត៌មាន បាន​សួរ​លោក ផិ​ម សាវ៉ា​ន់ ផ្នែក​ព្រហ្ម​ទ​ណ្ទ នៃ​អធិការ​ស្រុក​ជីក្រែង លោក​បាន​និយាយ យ៉ាង​កំបុត​ថា ហាម​ថត ព្រោះនេះ​មិនមែនជា ហេតុ​កើត​នៅទីនេះ  ដោយ​យក​លេស ប្រ​ញ៉ាប់​យក​ទី​ស្នងការ ។​
​កម្ពុ​ជាថ្មី បាន​សុំ​ការបំភ្លឺ​ពី​លោក តូច សុ​កល អធិការរង នៃ​អធិការ​ស្រុក​ជីក្រែង ករណី​នៅពេល​ដែលមាន​រឿងហេតុ​កើតឡើង នៅក្នុង​ស្រុក​ជីក្រែង តែងតែ​សមត្ថកិច្ច ហាម​មិនអោយ​អ្នកយក​ពត៌មាន ថត​យក​រូបភាព តែ​លោក​បាន​និយាយថា ជាទូទៅ​លោក​មិនដែល​មានការ​លាក់ បាំង​ពត៌មាន​នៅក្នុង​ស្រុក​នោះទេ  លោក​មិន ដែល​ដឹងផង តែ​ព្រឹក​មិញ​នេះ កំលាំង​គេ​មកពី​ខេត្ត សុំ​សហការ ដើម្បី​ឆែកឆេរ  ក្រោយមក​គេ​ក៏​ត្រឡប់​ទៅវិញ​តែម្តង ដោយ​មិនមែនជា​កំលាំង​អធិការ ស្រុក​ជីក្រែង​ចាប់​បានទេ ។​
​អ្នក​ពត៌មាន បាន​សំណូមពរ ឲ្យ​កម្លាំង​សមត្ថកិច្ច នៃ​អធិការ​ស្រុក​ជីក្រែង ក៏ដូចជា​តាម​បណ្តា ខេត្ត​ក្រុង អ្នក យក​ពត៌មាន មាន​សេចក្តី​រីករាយ​ក្នុងការ​សហការ​ជាមួយ កងកម្លាំង​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ តែ​ករណី ពត៌មាន​ណា​ដែល មិនអាច​អោយ​ជា​ពត៌មាន​បាន សុំ​ឲ្យ​មានការ​ជួបគ្នា​បកស្រាយ​ឲ្យ​សម​ហេតុផល ចៀសវាង​មានការ​ភាន់ច្រឡំ នូវ​ការឃុបឃិត​បិទបាំង​ព័ត៌មាន ៕ ដោយ  ប៊ុន  រដ្ឋា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya