ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » មនុស្ស៣នាក់ បណ្តាលឲ្យរងរបួ​ស​ធ្ងន់​និងស្រាល ក្នុងករណីគ្រោះថ្នាក់​ច​រាចរណ៍ នៅស្វាយរៀង

មនុស្ស៣នាក់ បណ្តាលឲ្យរងរបួ​ស​ធ្ងន់​និងស្រាល ក្នុងករណីគ្រោះថ្នាក់​ច​រាចរណ៍ នៅស្វាយរៀង

ខេត្តស្វាយរៀងៈ កាលពី ថ្ងៃទី១៥​ខែវិច្ឆិ​កាឆ្នាំ២០​១៩នេះ មនុស្ស៣នាក់បានរងរបួ​ស​ធ្ងន់​និងស្រាល នៅក្នុងករណីគ្រោះថ្នាក់​ច​រាចរណ៍ រវាងម៉ូតូនិ​ង​ម៉ូតូបុកគ្នា ក្នុងទិសដៅផ្ទុយ​គ្នា ដែលហេតុការណ៍​នៃ​គ្រោះថ្នា​ក់នេះ លើផ្លូវលេខ ២១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ​ស្វាយរៀ​ង ក្រុង ស្វាយរៀង ។ ម៉ូតូ ទី១ ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ២៧១២ បើកបរដោយ​ឈ្មោះ ​វិ ស៊ីណន់ ភេទ ប្រុស អាយុ ១៧ មុខរបរ សិស្ស រស់នៅភូមិ ចំបក់គុយ ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង បើកបរពីត្បូងទៅជើ​ង​ មិនពា​ក់មួ​កសុវ​ត្ថិភាព អ្នកបើកបររងរបួ​ស​ធ្ងន់ ម៉ូតូខូចខា​ត​ធ្ងន់​ ។ ម៉ូតូ ទី២ ម៉ាកហុងដាសេ ១២៥ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១CD ២៣២៦ បើកបរដោយឈ្មោះ​ ​ជុំ សុវណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុ​ខរបរ ជាងឡាន រស់នៅភូមិ ស្វាយ សង្កា​ត់​ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូ​ង​ ពា​ក់មួក​សុវ​ត្ថិភាព រងរបួសស្រាល​ ​ ម៉ូតូខូ​ចខា​តធ្ង​ន់ ។ អ្នករួមដំណើរជាមួ​យ​ឈ្មោះ ​ពុត សុផា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ លក់ដូរ​ រស​នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិ​ភា​ព ​រងរបួសស្រា​ល​ ។ ហើយមូលហេតុអ្នកបើកបរ​ម៉ូ​តូម៉ា​ក C១២៥ ពណ៌ខ្មៅ ផ្លាកលេខ ស្វរ ១H ២៧១២ មិនប្រកាន់ស្តាំ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya