ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យឆេះផ្ទះពលរដ្ឋ ចំនួន២ខ្នងអស់ទាំងស្រុង នៅភ្នំពេញ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ ចំនួន២ខ្នងអស់ទាំងស្រុង នៅភ្នំពេញ

ភ្នំពេញ ៖​ កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅផ្លូវបេតុងលេខ២០២ ផ្ទះលេខ​១២៧ ក្រុម២ភូមិត្នោតជ្រុំ៤​ សង្កាត់​បឹងទំពុនទី​២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះឈ្មោះ​ អ៊ុច​ សុខហេ​ងភេទស្រី អាយុ៧២ឆ្នាំ ស្នាក់នៅផ្ទះ​កើតហេតុខាងលើ​ មានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ រងកាខូចខាតស្ទើរទាំងស្រុង​ និងផ្ទះមួយខ្នងទៀតនៅក្បែរគ្នា ក៏រងការខូចខាតស្ទើទាំងស្រុងដូចគ្នាផ្ទះទាំង២ខ្នង សង់ពីថ្មក្រោមឈើលើ ។ ជាមួយគ្នានោះ ក៏មានផ្ទះចំនួន២ខ្នងទៀត ដែលនៅក្បែរ ក៏បានរោលធ្វើឲ្យខូចខាត៣០%ផងដែរ ។

ផ្ទះដែលឆេះនោះ គឺដំបូងចេញពីផ្ទះមួយដែលមានឈ្មោះ​ អ៊ុច​ សុខហេង​ ដែលបានឮសំឡេងផ្ទុះចេញមកពីខាងក្នុង ផ្ទះហើយបានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះចេញមក ក៏មានអ្នកនៅក្បែរនោះ បាននាំគ្នាយកទឹកបាញ់ពន្លត់បឋមដែរ តែបាញ់មិនរលត់ទើបបណ្តាលឲ្យមានការាលដាលដល់ផ្ទះមួយខ្នងទៀត ដែលនៅក្បែរនោះ ជាផ្ទះឈើលើថ្នក្រោម ដូចគ្នាបង្កឲ្យមានអណ្តាតភ្លើងកាន់តែខ្លាំង រួចក៏មានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ តែដោយសារមានខ្យល់បោកបក់ខ្លាំងពេកទើបបណ្តាលឲ្យផ្ទះទាំង២ខ្នងនោះឆេះអស់ស្ទើរទាំងស្រុងទើបរលត់ ។ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿងទើបរលត់ទៅវិញជាស្ថាពរ ហើយក្នុងហេតុ ការណ៍ដែរមិនមានអ្នករង​របួសទេ។ ចំពោះការខូចខាតឆេះផ្ទះអស់ចំនួន២ខ្នងទាំងស្រុង និងម៉ូតូចំនួន២គ្រឿង និងរោលជញ្ចាំងផ្ទះអ្នកជិតខាងចំនួន២ខ្នងខូចខាត៣០%ទៀត ហើយមូលហេតុ បណ្តាលមកពី​ទុស្សេ​ខ្សែ​ភ្លើង ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya