ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន រួចរុញថយក្រោយទៅបុក ផ្ទប់ជាមួយម៉ូតូសង់មួយគ្រឿងទៀត នៅភ្នំពេញ

ឡានបុកឡាន រួចរុញថយក្រោយទៅបុក ផ្ទប់ជាមួយម៉ូតូសង់មួយគ្រឿងទៀត នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រៃស ចំណុចក្បែរវត្តអង្គមេត្រី ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបែនដឹកដីមួយគ្រឿង បើកវ៉ាជែងរថយន្តផ្សេងទៀតខ្វះការប្រុងប្រយត្ន័ បានបុកនឹងរថយន្តព្រុសចំពីមុខពេញទំហឹង រុញផ្ទប់ថយក្រោយ បុកផ្ទប់នឹងម៉ូតូមួយគ្រឿងទៀតកល់ជាប់ខាងក្រោមរថយន្ត រងការខូចខាតយ៉ាងដំណំ តែសំណាងណាស់មនុស្សរបួសស្រាល ។

មុនពេលកើតហេតុ គេបានឃើញ រថយន្តប្រភេទបែនដឹកដី ពណ៌ទឹកប៊ិចក្រម៉ៅ ស្លាកសម្គាល់ TC025 TC9004 (ល2018 ) បើកបរពីកើតមកលិច បានវ៉ារថយន្តមួយគ្រឿងទៀត ជ្រុលមកបុកនឹងរថយន្តម៉ាកព្រុស ដែលបើកតាមផ្លូវបេតុងខាងលិចវត្តអង្គមេត្រី ឡើងមកផ្លូវព្រៃស ឆ្លងមកផ្លូវម្ខាងទៀតចំហៀងខាងត្បូង ត្រូវបានរថយន្តបែននោះ បុកពេញទំហឹងចំពីមុខ រុញថយក្រោយវិញមកបុកផ្ទប់នឹងម៉ូតូសង់សេ១២៥ ភ្នំពេញ 1GL-5154 ដែលកំពុងជិះនៅពីក្រោយរថយន្តព្រុស ដួលគាបជាប់នៅខាងក្រោមរថយន្ត តែសំណាងណាស់អ្នកជិះម៉ូតូរបួសស្រាល និងបណ្តាលឲ្យរថយន្តព្រុសរងការខូចខាតយ៉ាងដំណំ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃវែង សហការជាមួយនគរបាលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងទុកពេលឲ្យភាគីទាំង៣ធ្វើការដោះស្រាយគ្នាផងដែរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya