ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច សមត្ថកិច្ចដេញចាប់ខ្លួនបាន នៅភ្នំពេញ

ជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច សមត្ថកិច្ចដេញចាប់ខ្លួនបាន នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់នេះ ម្នាក់អាយុទើបតែ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៦ឆ្នាំតែ ប៉ុណ្ណោះ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់០១៥ ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ហើយជនសង្ស័យដែលជិះនៅខាងក្រោយដែលមានអាយុ១៦ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរសព្ទពី ស្ត្រីកម្មការិនីរោងចក្រ ដែលកំពុងជិះម៉ូតូម៉ាកប៊ីតតាមដងផ្លូវ ពីជើងមកត្បូង ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានសម្រេច ក៏ប្រញាប់ជិះម៉ូតូរត់គេចខ្លួនក្នុងល្បឿន កុងទ័រម៉ូតូជាង១០០ រត់គេចខ្លួន ជិះរត់ចូលមកភូមិសាស្ត្រខណ្ឌដង្កោ មកដល់ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល (អតីតខណ្ឌដង្ក) ឃើញដេញតាមពីក្រោយ រហូតជនសង្ស័យភ័យជិះទៅប៉ះនឹងរថយន្តគេ ដួលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នាំយកមកកាន់ ប៉ុស្តិ៍ប្រទះឡាង ដើម្បីធ្វើការសាកសួរតែម្តង ។

 

ជនសង្ស័យវ័យក្មេងចំនួន២នាក់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ តាំងពីផ្លូវជាតិលេខ៣ រហូតដល់ ភូមិសាស្ត្រសង្កាត់ប្រទះឡាង អតីតខណ្ឌដង្កោ ពេលនេះកាត់ចូលខណ្ឌកំបូល ត្រូវបាន នគរបាល ខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ប្រទះឡាង រួមទាំងកម្លាំងប្រជាការពារ ដេញចាប់ខ្លួនបានទាំង ២នាក់ ក្រោយជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក iPhone 6+ ពីស្ត្រីម្នាក់បានសម្រេច ។

ជនសង្ស័យ បានសារភាពថា ខ្លួនឆក់ទូរសព្ទគេ ព្រោះតែគ្មានលុយចាយ ហើយគ្មានបំណងឆក់ យកលុយទៅទិញគ្រឿងញៀននោះទេ គ្រាន់តែចង់បានលុយទៅទិញសម្ភារៈដែលខ្លួនត្រូវការ និងទើបតែឆក់លើកទី១តែប៉ុណ្ណោះ ព្រោះឃើញគេឆក់ចង់ឆក់ដែរ ដោយរៀនបើកមើលតាមយូធូប ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រទះឡាង ធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះវិញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមច្បាប់បន្តទៀត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya