ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់​ នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់​ នៅបន្ទាយមានជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់​ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ នា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលបានធ្វើសកម្មភាព នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់។  មេខ្យល់នេះ មានឈ្មោះ ទ្រី គារ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ រីឯជនរងគ្រោះមានឈ្មោះ ធឿង សុផាន ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដូរនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ ឲ្យគាត់យល់ពីច្បាប់ នៃការឆ្លងដែន និងជួយសម្រួលប្រថាប់ត្រា លិខិតឆ្លងដែនទាំងខ្មែរ-ថៃ ឲ្យរូបគាត់បានធ្វើដំណើរចូលទៅប្រទេសថៃ ដោយស្របច្បាប់ ចំណែកជនសង្ស័យ បានធ្វើការប្រគល់ជូនទៅកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya