កណ្ដាល: ករណីហិង្សាមួយកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០២នាក់រួមមាន ៖
១/ឈ្មោះ មិន ធារិទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្តដឹកឥដ្ឋ(របួស ហើមលើផ្ទៃមុខ បែកក្បាលផ្នែកខាងក្រោយ ០១កន្លែង និងខូចរថយន្ត បែកកញ្ចក់ទាំងសងខាង)។
២/ឈ្មោះ ម៉េង អនុភា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ (របួសលើគុមត្រចៀកខាងឆ្វេង ០១កន្លែង ប៉ោងក្រោមភ្នែកឆ្វេង ០១កន្លែង និងហើមដើមដៃខាងឆ្វេង ០១កន្លែង)។
អ្នកទាំង២ មាននទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៦នាក់ (ស្គាល់ឈ្មោះ ០៤នាក់)
១/ឈ្មោះ អុន សំអាត ហៅ ខួច ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ខូចខាតម៉ូតូ ០១គ្រឿង ម៉ាកស្មាកវី ពណ៌ខ្មៅ) (ឃាត់ខ្លួន)។
២./ឈ្មោះ អេន ឆេងហុង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ (ខូចខាតម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ) (ឃាត់ខ្លួន)។
៣/ឈ្មោះ ចាប ថុនា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ (គេចខ្លួន)។
អ្នកទាំង៣ រស់នៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៤/ឈ្មោះ ហូ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។
វត្ថុតាងដកហូតបាន៖
-ម៉ូតូ១គ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DE-3324។
-ម៉ូតូ១គ្រឿងម៉ាក ស្មាកវី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-9686។
-រថយន្ត១គ្រឿងម៉ាក ហ៊ិនដាយ ៥តោន ក្បាលពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0966។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មិន ធារិទ្ធ បើករថយន្តដឹកឥដ្ឋជាមួយព្រូឡានឈ្មោះ ម៉េង អនុភា ចេញពីឃុំព្រែកអញ្ចាញ ទៅដឹកឥដ្ឋនៅឃុំព្រះប្រសប់ ពេលមកដល់គល់ស្ពានព្រែកតាមាក់ ស្រុកមុខកំពូល ក្រុមជនសង្ស័យឈ្មោះអុន សំអាត ឈ្មោះ ចាប ថុនា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បើកម៉ូតូ ០២គ្រឿង ពីមុខរថយន្ត ខណ:នោះឈ្មោះ មិន ធារិទ្ធ បានស៊ីផ្លេរថយន្តខ្លាំងៗ ព្រមទាំងស្រែកជេរ «អាចុយម្រាយអ្ហែងចង់ងាប់» បន្ទាប់មកឈ្មោះ អុន សំអាត ឈ្មោះ ចាប ថុនា និងម្នាក់ទៀតបានជិះម៉ូតូដេញតាម ហើយឈ្មោះ អុន សំអាត ទូរស័ព្ទហៅមិត្តភក្តិ ០៣នាក់ទៀត ឈ្មោះ អេន ឆេងហុង ឈ្មោះ ហូ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នាំគ្នាជិះម៉ូតូដេញតាមរថយន្តរបស់ជនរងគ្រោះ ដល់ផ្សារព្រះប្រសប់ ក៏តាមទាន់ដោយឈ្មោះ មិន ធារិទ្ធ ឈប់ទិញទឹកផឹក ភ្លាមនោះក្រុមជនសង្ស័យឡើងទៅលើកាប៊ិនរថយន្ត រួចវាយឈ្មោះ មិន ធារិទ្ធ បណ្តាលឲ្យត្រូវចំមុខជាច្រើនដៃ មួយសន្ទុះក្រោយឈ្មោះ មិន ធារិទ្ធ បើករថយន្តទៅមុខ ស្រាប់តែក្រុមជនសង្ស័យលោតចុះពីលើម៉ូតូ ហើយឈ្មោះ មិន ធារិទ្ធ បើករថយន្តថយក្រោយកិនលើម៉ូតូក្រុមជនសង្ស័យេះបណ្តាលឲ្យខូចខាត ០២គ្រឿង អំឡុងពេលនោះក្រុមជនសង្ស័យយកដុំថ្មគប់ចូលទៅក្នុងកាប៊ិនរថយន្ត បណ្តាលឲ្យបែកកញ្ចក់រថយន្តទាំងសងខាង និងបែកកញ្ចក់ខាងមុខ ព្រមទាំងធ្វើឲ្យឈ្មោះ មិន ធារិទ្ធ និងឈ្មោះ ម៉េង អនុភា រងរបួស ហើយឈ្មោះ មិន ធារិទ្ធ បានលោតចុះពីលើរថយន្ត ក៏ត្រូវក្រុមជនសង្ស័យវាយថែមទៀត អ្នកនៅក្បែរឃើញចូលទៅឃាត់ ៕