ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេ មុខវត្តឧណ្ណាលោម ផ្លូវព្រះសុីសុវត្ថិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ កែវ វិច្ឆិកា ហៅ អាម៉ាប់ ភេទ ប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដមាន ទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សែម ចាន់ល័ក្ខ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនាំភ្ញៀវទេសចរណ៏មានទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រៃព្រីងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក Honda C50 គុបមូលពណ៍ស្លែរ ពុំមានស្លាកលេខ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី ជនរងគ្រោះឈ្មោះ សែម ចាន់ល័ក្ខ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda C50គុបមូល ពណ៍ស្លែរ ពុំមានស្លាកលេខ ចេញពីពោចិនតុងដើម្បីមកហាត់ប្រាណនៅមាត់ទន្លេ ពេលមកដល់ផ្លូវលេខ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ម៉ូតូបានដាច់ច្រវ៉ាក់ជិះពុំកើត ។ ពេលនោះជនរងគ្រោះក៏បណ្តើរទៅរកជាងធ្វើ ពេលបណ្តើរមកដល់ក្រោយវត្តឧណ្ណាលោម ក៏បានជួបជនសង្ស័យឈ្មោះ កែវ វិច្ឆិកា មកសុំជួយបណ្តើរម៉ូតូទៅរកជាងធ្វើ ពេលបណ្ដើរមក ដល់ចំណុចផ្លូវលេខ១៥៤ ជាប់អតីត(T3) ភូមិទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ជនរងគ្រោះក៏ទុក ម៉ូតូឲ្យជាង ធ្វើ ដោយពេលនោះជនរងគ្រោះអត់លុយក៏ដើរទៅយកលុយពីបងប្អូនក្បែរនោះ ។

មន្រ្តីដដែលបន្តថា ពេលជនរងគ្រោះមិននៅ ឆ្លៀតឱកាសនោះជនសង្ស័យបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ លុះជនរងគ្រោះមកដល់កន្លែងជាងវិញ ជាងប្រាប់ថាមិត្តជិះម៉ូតូទៅបាត់ហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យរូបនោះយកមកចាត់ការតាមច្បាប់ ។

ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះកែវ វិច្ឆិកា នៅចំណុចមាត់ទន្លេ មុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះធ្វើការសាកសួរ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya