ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ជម្លោះ​ពាក្យសម្តី បាញ់​ប្រធានការិយាល័យ​របស់ខ្លួន ​

ជម្លោះ​ពាក្យសម្តី បាញ់​ប្រធានការិយាល័យ​របស់ខ្លួន ​

បន្ទាយមានជ័យ​៖  នគរបាល​ការិយាល័យ​កណ្ដាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំនុំរឿង​របស់​ជនសង្ស័យ ឈ្មោះ នឿន រៀន អាយុ​៣០​ឆ្នាំ ជា​អនុប្រធាន​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ករណី​ដែល​ជននេះ បាន​ប្រើ​កាំភ្លើង AK បាញ់​ប្រធានការិយាល័យ​របស់ខ្លួន របួស​ត្រង់​ជើង កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​ពន្ធនាគារ​ខេត្ត​។​

​ជនរងគ្រោះ​ឈ្មោះ ឆន ឆឺ​ន អាយុ​៥០​ឆ្នាំ ជា​ប្រធានការិយាល័យ​មធ្យោបាយ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​

មុន​កើតហេតុ ជនល្មើស​និង​ជនដៃដល់​បាន​ផឹកស៊ី​ជាមួយគ្នា​។ ពេលនោះ​ជនដៃដល់ ឃើញ​ជនរងគ្រោះ ដក​កាំភ្លើងខ្លី​អា​មេ រក​បាញ់​ខ្លួន ខណៈ​មានការ​តឹង​មាត់​តឹង​ក ដោយសារ​សំដី​។ ពេលនោះ ជនសង្ស័យ បាន​យក​កាំភ្លើង AK បាញ់​ចំ​ភ្លៅ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​៕
ជាអនុប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya