ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » អ្នកសារព័ត៌មាន​២​នាក់​របួសធ្ងន់​, ឡាន​បុក​ម៉ូតូ អូស​ជិត​៥​គីឡូម៉ែត្រ​ ​

អ្នកសារព័ត៌មាន​២​នាក់​របួសធ្ងន់​, ឡាន​បុក​ម៉ូតូ អូស​ជិត​៥​គីឡូម៉ែត្រ​ ​

ភ្នំពេញ​៖ អ្នកសារព័ត៌មាន​ទូរទស្សន៍​បាយ័ន ឈ្មោះ សុខា បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​បាក់ជើង​ខាងស្តាំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​ម៉ូតូ ហើយ​រថយន្ត​បាន​បើក​រត់ អូស​ម៉ូតូ​ពីក្រោម​រថយន្ត បែក​ផ្កាភ្លើង​ជិត​៥​គីឡូម៉ែត្រ ទើប​ខ្ទាត​ម៉ូតូ​ចេញ​។ នៅក្នុង​ហេតុការណ៍​នេះ​មាន​គេ​បើកឡាន​តាម​ពីក្រោយ​បាញ់​គំរាម​មួយ​គ្រាប់ ហើយ​គ្រាប់កាំភ្លើង​បានរ​ត់ទៅ​ត្រូវ​អ្នកបើកបរ ទើប​សមត្ថកិច្ច​ចាប់បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ​។​

ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​ម៉ោង​ជិត​១២ យប់​ថ្ងៃទី​២៩ មករា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​

រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9359 បើកបរ​ដោយ​បុរស​ម្នាក់​ជា​អណិកជន​ខ្មែរ​នៅ​អាមេរិក បើក​តាមផ្លូវ​លេច​១៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-7275​បើកបរ​ដោយ​បុរស​ម្នាក់​នឹង​អ្នករួមដំណើរ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក​រត់​ដោយ​អូស​ម៉ូតូ​ជនរងគ្រោះ​រហូតមក​ដល់ ផ្លូវ​លេខ​២១៥ ខាងមុខ​ផ្សារ​ដេប៉ូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ទើប​របូត​ម៉ូតូ​ចេញ ហើយ​រថយន្ត​បើ​ឡើងទៅ​ចត​នៅ​ខាងក្នុង​ផ្សារ​ដេប៉ូ​តែម្តង ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ។​

គាត់​បានឃើញ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បើក​អូស​ម៉ូតូ​ហុងដា​ឌ្រី​ម ១​គ្រឿង មិនដឹង​ជា​បង្ក​គ្រោះថ្នាក់​តាំងពីណា​មក​ទេ ខណៈ​ដែលមាន​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស ១​គ្រឿង​ទៀត បាន​ដេញ​ពីក្រោយ​រួច​បាញ់​គំរាម​ឲ្យ​អ្នកបើករថយន្ត​បង្ក​ឈប់ ឃើញ​ដូច្នេះ​គាត់​ក៏​ជិះ​តាម​រហូតមកដល់​ខាងមុខ​ផ្សារ​ដេប៉ូ សមត្ថកិច្ច​ឃាត់​រថយន្ត​បង្ក​បាន និង​អ្នកបើក​បរជា​អណិកជន ចំណែក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស ដែល​ដេញ​បាញ់​គេ​នោះ បើក​ចេញទៅ​បាត់​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​សាកសួរ​នៅ​កន្លែង ឃាត់​រថយន្ត​។ ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​គ្លីនិក​ឃឹម​រ៉ានី ។ ចំណែក​បុរស​ជា​អ្នកបើករថយន្ត​បង្ក​បាន​ប្រាប់ថា គាត់​រងរបួស​កំពួ​ន​ជើង​ខាងស្តាំ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឃឹម​រ៉ានី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya