ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេច​តេ​ជោ ដាក់ចេញ​វិធានការ​ក្តៅ សម្រាប់​អាណត្តិ​ថ្មី ​

សម្តេច​តេ​ជោ ដាក់ចេញ​វិធានការ​ក្តៅ សម្រាប់​អាណត្តិ​ថ្មី ​

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​គ្រប់​ឥស្សរជន​សមាជិក រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ឲ្យ​ចំ​គោលដៅ និង មាន​ប្រសិទ្ធភាព ជាពិសេស​ត្រូវធ្វើ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ស្តាប់​នូវ​រាល់​បញ្ហា និង​តម្រូវការ របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេ​វេលា និង​ស្មោះត្រង់ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​។​
​ការ​ថ្លែង​ជំរុញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងដំណាក់កាល​ធ្វើកំណែទម្រង់​ដ៏​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤​នេះ នៅ​វិមាន​សន្តិភាព ក្នុង​កិច្ច​កិច្ច ប្រជុំ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​។​
​កិច្ចប្រជុំ​ដែល​ធ្វើឡើង បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​ប្រកាស​ជា​ផ្លូវការ ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន  មានប្រសាសន៍ថា គ្រប់​ឥស្សរជន ជា​សមាជិក​រាជរដ្ឋាភិបាល​ទាំងអស់ ភារកិច្ច​ដ៏​ចម្បង​ត្រូវ​អនុវត្តន៍​ភារកិច្ច ពេល ចុះ​មូលដ្ឋាន ត្រូវធ្វើ​សកម្មភាព​ឲ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​បំផុត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សង្កត់​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ចូលរួម​បើក​វេទិកាសាធារណ​:​ជា មួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្តាប់​និង​កត់ត្រា​ពី​បញ្ហា​សំណូមពរ ការលំបាក​ទាំងឡាយ ដែល​កើត​មាននៅ​មូល ដ្ឋា​ន និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សេវាសាធារណ​:​ប្រកបដោយ​ប្រសិទ្ធភាព ទាន់ពេលវេលា និង ស្មោះត្រង់​។ ភារកិច្ច​ដ៏​សំខាន់​មួយទៀត​នោះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ជា​អ្នកធ្វើ​គណនេយ្យភាព​រប​ស់ រាជរដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នៅឯ​មូលដ្ឋាន ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន ជីវភាព​កាន់តែ បានល្អ​ប្រសើរ កាត់បន្ថយ​នូវ​រាល់​អំពើ​អសកម្ម​ទាំងឡាយ​។​
​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែលជា​សេនាធិការ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​នៅក្នុង ការងារ​សកម្មភាពរ​បស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន បាន​អាន​សេចក្តីសម្រេច​សមាភាព​ដឹកនាំ​របស់​ក្រុម​ការ ងា​ថ្នាក់ជាតិរ​ចុះ​មូលដ្ឋាន​នៅ​រាជធានី ខេត្ត​ទាំង ២៥ ដែលមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ធ្វើជា​ប្រ ធាន​ក្រុម និង​អនុប្រធាន​ក្រុមការងារ ដោយ​រួមមាន ទាំង​សមាជិក​មាន​ថ្នាក់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គ នាយក អគ្គនាយករង​មួយចំនួន​។ ក្រុមការងារ​នេះ គឺជា​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ប្រើប្រាស់ ថវិការដ្ឋ នៅ ក្នុងការ​អនុវត្ត​ន៍ភា​រ​កិច្ច​ក្នុង​សកម្មភាព​នៅ​មូលដ្ឋាន រាជធានី ខណ្ឌ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ហើយ​ដែល​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នេះ  នឹង​ចេញ​ធ្វើ​សកម្ម​ភាពជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែកុម្ភ​: ខាងមុខ​។​
​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់ថា ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន គឺជា​ក្រុមការងារ​ចុះជួយ​សម្រប សម្រួល​ការងារ​នៅ​ថ្នាក់មូលដ្ឋាន មិនមែនជា​ក្រុមការងារ​ទៅ​បំពេញ ភារកិច្ច​ធ្វើ​ជួស ឬ​ជា​អ្នកសម្រេច​ជួស​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ថ្នាក់មូលដ្ឋាន​នោះឡើយ​។​
​នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល ដែលជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​នាពេលខាងមុខ​ដ៏​ខ្លី​នេះ ក្រុមការងារ​ត្រូវប្រកាន់យក​នូវ​ភាពសាមញ្ញ សកម្ម មាន​ស្មារតី​សាមគ្គីភាព និង​ធ្វើជា​អ្នកសម្របសម្រួល​ដល់​ថ្នាក់ មូលដ្ឋាន​នូវ​គ្រប់​បញ្ហា ដែល​បានកើត​មាននៅ​ទីនោះ ជាពិសេស​ការ​ថ្នាំងថ្នាក់ ការលំបាក និង​សំណូមពរ​របស់ ប្រជាពលរដ្ឋ​។​
​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង អភិបាល រាជធានី និង​ខេត្ត​ទាំង ២៥ គឺ​ធ្វើជា​អនុប្រធាន​អចិ​ន្ត្រែ​យ៍​ដល់ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ហើយ​ក្រុមការងារ​នឹងធ្វើ​ការ​បូក​សារុប​លទ្ធផល​ការងារ​នៅតាម​មូលដ្ឋាន​រៀង រាល់ ៣​ខែម្តង ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​។​
​សម្តេច​តេច​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជា ណា​ចក្រ​កម្ពុជា បាន​លើក​ឡង​នូវ​ភារកិច្ច​ជា​អទិភាព មាន​ចរិត​ជា​យុទ្ធ សាស្ត្រ​សំខាន់ៗ ចំ​នួ ៣​ចំណុច​ដូចជា​៖ ការបន្ត​ដំណើរការ​ជាធម្មតា​របស់​ស្ថ​ប័ន ទាំងអស់​របស់​រដ្ឋ​ទាំង​ក្នុង និង​នៅ ក្រៅប្រទេស​, រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សង្គម ដោយ​ការ​អនុ​វរ​ត្ត​ន៍​ច្បាប់​រដ្ឋ និង​មាន​ការចូល រួម របស់​ប្រជាព ល​រដ្ឋ និង ត្រូវខិតខំ​រក្សា​នូវ​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​ទប់ស្កាត់​អ​ថិ​ផ​រណា ជំរុញ កំណើន​សេដ្ឋ កិច្ច និង​ជំរុញ​ផលិតកម្ម​គ្រប់ផ្នែក មាន​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និង​ការខិតខំ​ពង្រឹង​ការរកចំណូល កាត់ បន្ថយ​ការចំណាយ ។​
​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថា មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ត្រូវតែ​កាត់បន្ថយ​រាល់​បាតុភាព​អសកម្ម ដែលជា​ការធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មនា​ការ​ថ្នាំងថ្នាក់ និង​ត្រូវ​បន្ត​ចូលរួម​សិល្ប​:  នៃ​ការចែករំលែក ។ មន្ត្រី​ដែល​ចុះទៅ បំពេញការងារ​ចុះ​មូលដ្ឋាន​ត្រូវតែ​ស្តាប់ និង​កត់ត្រា​ពី​ការលើកឡើង ការនិយាយ​ពី​កង្វល់ និង​ពី​បន្ទុក ដែល​ប្រជា ពលរដ្ឋ​នៅ​មូលដ្ឋាន​កំពុង​ជួបប្រទះ ត្រូវតែ​សម្របសម្រួល​ដោះស្រាយ​កង្វល់​ទាំងនោះ ឲ្យ​បាន​ឆាប់រហ័ស​មាន ប្រសិទ្ធិភាព និង​ជាក់ស្តែង ពិតប្រាកដ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya