ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង ចាប់ពង្រត់ នារី​ជាស​ង្សា ត្រូវ​ចាប់ខ្លួន​ ​

យុវជន​ម្នាក់ ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង ចាប់ពង្រត់ នារី​ជាស​ង្សា ត្រូវ​ចាប់ខ្លួន​ ​

ព្រះ​វិហារ៖ ដំបូង​ឡើយ​នារី​រងគ្រោះ​ឈ្មោះ ចៅ ចាន់​រ៉ានី រៀន​នៅ​សាលា​ជាស៊ីម ត្បែងមានជ័យ បាន​ជិះ​ម៉ូតូ​មាន​គ្នា​បីនាក់ លុះ​ជិះ​មកដល់​កន្លែងកើតហេតុ ជនល្មើស​ឈ្មោះ ហ៊ីង លីដា ហៅ លី​យូ ជា​កូនប្រុស របស់​នាយសេនាធិការ ប្រចាំការ​នៅ​កងពល​លេខ​៣ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ដក​កាំភ្លើង​ប្រភេទ​K59 បាញ់​ចំនួន​ពីរ​គ្រាប់ ដើម្បីអោយ​នារី​រងគ្រោះ ឡើង ជិះ​ម៉ូតូ ទៅជា​មួយ​ខ្លួន​ដោយ​សុ​វត្តិភាព នៅវេលា​ម៉ោង​១០​និង​៣០ នាទី​យប់ ។ លុះដល់​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០ ព្រឹក នគរបាល​ស្នងការដ្ឋាន​ខេត្តព្រះវិហារ បាន​សហការ ជាមួយ​កម្លាំង នគរបាល​ស្រុក​សូត្រ​និគម ខេត្តសៀមរាប យោងទៅតាម​ពាក្យបណ្តឹង របស់​ឪពុក​នារី​រងគ្រោះ ឈ្មោះ ចៅ ចាន់​រិ​ទ្ធ ទើប​ឈានទៅដល់​ការចាប់ខ្លួន​ជនល្មើស នៅ​ផ្សារ​ដំ​ដែក ស្រុក​សូត្រ​និគម​។ ហើយ​បានធ្វើ លិខិតស្នើរ សុំ​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ ធ្វើការ​នាំខ្លួន​ជនល្មើស​មកកាន់​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ កាន់​តុលាការ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤​។​
​ករណី​ជនល្មើស​រូបនេះ ត្រូវបាន​នគរបាល​ឃាត់ខ្លួន រួច​ម្តងមកហើយ​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ហើយ​នៅ​លើក​ទី​ពីរ​នេះ​ឃាត់ខ្លួន​ពីរ​ករណី​គឺ ករណី​ទីមួយ បទ​ប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​ករណី​ទី​ពីរ បទ​ពង្រត់​ស្ត្រី
​បច្ចុប្បន្ន​ជនល្មើស ត្រូវបាន​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ ដើម្បី​ដោះស្រាយ ទៅតាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya